​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​មេឃ​ខៀវ Manchester City ស៊ុត​បញ្ចូល​ទី​បាន​បី​គ្រាប់​ក្នុង​រយៈពេល​ប្រាំ​នាទី​ដើម្បី​ស្តារឡើងវិញ​នូវ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កាល​ដ៏​តានតឹង​និង​អស្ចារ្យ ហើយ​បាន​លើ​កពាន Premier League ជា​លើក​ទី​ប្រាំមួយ​ក្នុង​រយៈពេល ១១ រដូវ​កាល ដោយ​បាន​ផ្តួល​ក្រុម Aston Villa ៣-២ និង​ទប់​ការ​ប្រជែង​ពី Liverpool កាលពី​ថ្ងៃអាទិត្យ​។​

​បន្ទាប់​ពី​ចាប់ផ្តើម​ថ្ងៃ​ប្រកួត​ដោយ​ឈរ​នៅ​លេខ​១ Man City ជួប​ហានិភ័យ​របូត​ពាន​ជា​ប្រវត្តិសាស្ត្រ នៅ​ពេល​ពួកគេ​ត្រូវបាន Villa នាំ​មុខមុន ២-០​។​

​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​កីឡាករ អ៊ី​ល​កាយ គុន​ដូ​ហ្គាន (Ilkay Gündogan)​បានចាប់ផ្តើម​ការ​វាយបក​វិញ​នៅ​នាទី​ទី ៧៦ ហើយ​រ៉ូ​ឌ្រី​បានតាម​ស្មើ​វិញ​នៅ​ពីរ​នាទី​ក្រោយ​។ កីឡដ្ឋាន Etihad បាន​ផ្ទុះ​កក្រើក​នៅ​នាទី​ទី ៨១ នៅពេល​គុន​ដូ​ហ្គាន​ទាត់​ចូល​គ្រាប់​ជ័យជម្នះ​ពី​ការបញ្ជូន​បាល់​ពី​កីឡាករ ខេ​វិន ដេ​ប្រូន (Kevin De Bruyne)​។​

​គុន​ដូ​ហ្គាន​បាន​និយាយថា “​វា​ជា​ការប្រកួត​មិន​គួរឱ្យ​ជឿ​។ ពួក​យើង​ជា​មនុស្ស​ធម្មតា ហើយ​បន្ទាប់​ពី​ចាញ់ ២-០ ឱកាស​គឺ​មាន​តិចតួច​ណាស់​។ ប៉ុន្តែ​យើង​ត្រូវធ្វើ​រឿង​សាមញ្ញ គឺ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ឱ្យ​បាន​លឿន ហើយ​បន្ទាប់មក​មាន​ពេល ១០ នាទី​ទៀត​ដើម្បី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បី​ដើម្បី​ឱ្យ​យើង​មាន​សិទ្ធិ​លើ​កពាន​”​។​

​ហង្ស​ក្រហម Liverpool បាន​យក​ឈ្នះ​លើ Wolves ៣-១ ប៉ុន្តែ​មិន​អាច​គ្រប់គ្រាន់​ដើម្បី​លើក​ពាន​នោះទេ​៕

​កីឡាករ​និង​អ្នកគាំទ្រ​Man City លើ​កពាន EPL​និង​ប្រតិកម្ម ក្រោយ​ឈ្នះ Aston Villa ៣-២