ដោយៈ​យោធិន​/ សៀមរាប​៖​ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​កុះករ​ក្នុង​មូលដ្ឋាន​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បាន​ដំណើរការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ តាម​ការកំណត់​របស់ គ​.​ជ​.​ប ។​

​លោក សែម សុវណ្ណនី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង លោកស្រី​ព្រមទាំង​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន ឃុំ​ទាំង​ប្រាំមួយ នៃ​ស្រុក​បន្ទាយស្រី​បាន​អញ្ជើញ​ចូលរួម​ក្នុង​សកម្មភាព​ដង្ហែ​ក្បួន​ឃោសនា​ដែល​ចម្រុះ​ទៅដោយ​រថយន្ត តូច​-​ធំ រ៉ឺម៉ក ម៉ូតូ​កង់ បី និង​កង់​ម៉ូតូ​។​

​លោក​សែម សុវណ្ណនី បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្សនយោបាយ​តែមួយគត់ ដែល​បាន​ស្ថិត​នៅជាប់​ជានិច្ច ក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​កម្ពុជា ហើយក៏​ជា​គណបក្ស​មួយ​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន មានការ​ផ្លាស់ប្តូរ​យ៉ាង​ធំធេង​ពីមួយ​អាណត្តិ ទៅមួយ​អាណត្តិ​ដោយ បង្កើតបាន​នូវ​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ​។​

សូមបញ្ជាក់ថា តាម​ប្រតិទិន​របស់​គ​.​ជ​.​ប ការឃោសនា​នេះ មាន​រយៈពេល​ពីរ​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែឧសភា រហូតដល់ ថ្ងៃទី​៣ ខែមិថុនា​៕​សរន​-PC