ដោយៈ ជា សីហៈ/ភ្នំពេញៈ ស្ថានទូតសហរដ្ឋអាមេរិកបានប្រកាសថា ខែឧសភាគឺជាខែបេតិកភណ្ឌសម្រាប់ជនជាតិអាមេរិកមានដើមកំណើតអាស៊ី និងជនជាតិអាមេរិកមានដើមកំណើតមកពីតំបន់កោះក្នុងសមុទ្រប៉ាស៊ីហ្វិក។

 ប្រភពដដែលបានបន្តថា ខែនេះ វាជាពេលដែលអាមេរិកធ្វើការអបអរការរួមចំណែក​ដល់សហគមន៍នៃជនជាតិអាមេរិកមានដើមកំណើតខ្មែរ ដែលមានភាពរស់រវើក នៅក្នុងសហរដ្ឋអាមេរិក។

ប្រភពដដែលបន្តទៀតថា នៅក្នុងនោះ ឡូរ៉ា ម៉ម (Laura Mam) ស្ថិត​ក្នុងចំណោមអ្នកចម្រៀងសម័យដ៏ល្បីរបស់កម្ពុជា។ មុនពេលបង្កើតឧស្សាហកម្មតន្រ្តីដោយខ្លួនឯងប្រកបដោយជោគជ័យ​មក Laura បានចេញបទដំបូងរបស់គាត់ ដែលមានចំណងជើងថា “ផ្កាក្រហមរីកពព្រាយ” នៅឆ្នាំ ២០១០។ នាង និងម្តាយរបស់នាង ដែលមានឈ្មោះថា ធីតា មានការតាំងចិត្តក្នុងការបង្កើតបទចម្រៀងដើមរបស់ខ្មែរ ដោយខ្លួនឯង សម្រាប់ប្រទេសកម្ពុជា  ពិសេស​នៅក្រោយរបបខ្មែរក្រហម។ នៅឆ្នាំ ២០១៦ Laura និងលោកស្រី ធីតាបានបង្កើតក្រុមហ៊ុនផលិតកម្ម ឈ្មោះថា បារមី ដែលជំរុញឲ្យមានការនិពន្ធបទចម្រៀងដោយមិនចម្លងគេ។ សំណេររបស់ពួកគាត់បានផ្តល់ឲ្យពួកគាត់​នូវឱកាសក្នុងការចាប់យកមកវិញ នូវអ្វីដែលខ្មែរក្រហមបានលុបបំបាត់ចោល៕/PC