ដោយៈ ជា សីហៈ/ភ្នំពេញ៖ អាជ្ញាធរមីនបានអះអាងថា កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល នៅចំណុចខាងលិចភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីជាន់មីនតោន បណ្តាលឲ្យផ្ទុះខូចខាតត្រាក់ទ័រ និងស្លាប់មនុស្សម្នាក់នៅនឹងកន្លែង។ 

ជនរងគ្រោះត្រូវបានគេដឹងថា ឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត។សាកសពត្រូវបានឳពុកម្តាយយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់  និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ  ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕/PC