​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រថយន្ត Apple Car​ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយរ​បស់​ក្រុមហ៊ុន Apple អាច​មាន​អេក្រង់​និម្មិត​នៅ​ខាងក្នុង​ជំនួស​ឱ្យ​បង្អួច​កញ្ចក់​នេះ​បើ​យោងតាម​​ប៉ាតង់​ថ្មី​មួយ​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បាន​ដាក់​ពាក្យសុំ​ប៉ាតង់​សម្រាប់​ប្រព័ន្ធ​រថយន្ត Virtual Reality(VR)​ដែល​ផ្គូរ​ផ្គង “​ទិដ្ឋភាព​និម្មិត​” ទៅ​នឹង​ទេ​សភាព​ជាក់ស្តែង ខណៈ​រថយន្ត​កំពុងធ្វើដំណើ​រ​។​

​ឧទាហរណ៍​ជាក់ស្តែង ប្រសិនបើ​រថយន្ត​កំពុង​ចុះ​ពីលើ​ភ្នំ ប្រព័ន្ធ​នេះ​អាច​បង្ហាញ​រូបភាព​និម្មិត​នៃ​ការ​ជិះ​ចុះឡើង​ដូច​រ៉ូឡើ​ខូ​ស្ទើ (Rollercoaster)​។​

​ប៉ាតង់​នេះ​លើកឡើងថា កៅអី​នៅក្នុង​រថយន្ត​នឹង​កម្រើក​ដើម្បី​ផ្គូរ​ផ្គង​រូបភាព​ដែល​មើលឃើញ ដូច​ជា​បទពិសោធន៍​ភាពយន្ត “4DX” យ៉ាង​អ៊ីចឹង​។​

​ប៉ុន្តែ​វា​មានន័យថា​ការបើក​ឆ្លងកាត់​ទិដ្ឋភាព​នៃ​ពិភពលោក​ពិតៗ ដូចជា​វិហារ​មជ្ឈិមសម័យ​ដ៏​ស្រស់ស្អាត​ឬ​ភ្នំ​តាម​ឆ្នេរសមុទ្រ​ដ៏​គួរឱ្យភ្ញាក់ផ្អើល នឹង​ត្រូវបាន​ជំនួស​ទាំងស្រុង​ដោយ​ក្រាហ្វិក​និម្មិត​។​

​រូបភាព​នៃ​រថយន្ត​គំរូ​របស់ Apple ត្រូវ​បាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម ដែលនាំឱ្យ​មាន​ការ​សើចចម្អក​ពី​អ្នកប្រើប្រាស់​មួយចំនួន​ដោយ​ម្នាក់​ក្នុងចំណោម​នោះ​បាន​ប្រៀបធៀប​ឡាន​នេះ​ទៅ​​នឹង​ក្តារ​មឈូស​៕

រូបភាព​គំរូ​នៃ​រថយន្ត Apple Car