ដោយៈបាយ័ន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា សហការជាមួយសារព័ត៌មាន អេឡិចត្រូនិកថ្មីៗ បានសម្ពោធសៀវភៅ ក្រោមចំណងជើងថា «អ្នកថែអង្គរ» ជាផ្លូវការ ដែលជាសមិទ្ធផលរួមគ្នា បោះពុម្ពលើកទី១ នៅទីលានបដិសណ្ឋារកិច្ច មុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងពិធីសម្ភោធសៀវភៅ «អ្នកថែអង្គរ» លោក ឡុង កុសល អគ្គនាយករងនៃ អាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ រំឭកគុណ និងកោតសរសើរដល់ អ្នកថែរក្សាអង្គរ គ្រប់ជំនាន់ទាំងអស់។
លោកបាននិយាយថាៈ លើសពីតួអង្គដែលមាននៅក្នុងសៀវភៅ «អ្នកថែអង្គរ» នៅមានអ្នកជំនាញ ជាច្រើននាក់ទៀត ដែលយើងពុំបានរៀបរាប់អស់ ដែលពួកគាត់ បានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិរក្ស ប្រកបដោយចីរភាព នៅក្នុងរមណីយដ្ឋានអង្គរ ស្របតាមគោលការណ៍របស់ អាជ្ញាធរជាតិអប្សរា ក៏ដូចជារួមចំណែ ក្នុងការបណ្តុះបណ្តាល ផ្ទេរនូវចំណេះដឹង ពីមួយជំនាន់ ទៅមួយជំនាន់៕/V