​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្ដី​ជូន ដំណឹង​មួយ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ នេះ ស្ដីអំពី​ការកើនឡើង ការវាយប្រហារ បោក​បញ្ឆោត ប្រភេទ Business Email Compromise (BEC) ទៅលើ​វិស័យ​ឯកជន ព្រមទាំង​វិធានការ​ការពារ​។​

​សេចក្ដី​ជូន​ដំ​ណឺង​នោះ បាន​បញ្ជាក់ថា កន្លងមក មានការ​វាយប្រហារ បោក​បញ្ឆោត ប្រភេទ Business Email Compromise (BEC) ក្នុង​គោលបំណង​លួច​សាច់ប្រាក់ តាម​រូបភាព​ទាក់ទង​ផ្ញើ​ព័ត៌មាន តាមរយៈ​អ៊ី​មែ​៉​ល សម្រាប់​ប្រតិបត្តិ​ការទូទាត់​សាច់ប្រាក់ ទៅកាន់​ក្រុមហ៊ុន នៅក្រៅ​ប្រទេស​។ ការបោក​បញ្ឆោត​នេះ កើតឡើង​ជាពិសេស​ទៅលើ វិស័យ​ឯកជន ដោយ​ចោរ​ព័ត៌មានវិទ្យា បានធ្វើការ​វាយប្រហារ ទៅកាន់​អង្គភាព ដែលជា​គោលដៅ តាមរយៈ​ការផ្ញើ​សារ​អ៊ី​ម៉ែ​ល ដែល​សារ​នោះ មើលទៅ​ហាក់ដូចជា​មកពី ប្រភព​ដែល​ស្គាល់ និង​មិន​ត្រឹមត្រូវ​។​

​សូម​អាន​សេចក្ដីជូនដំណឹង ដូច​មាន​ខាងក្រោម​៖