ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់រលីង​នោះ​លោកអ្នក​អាចធ្វើ​អ្វីៗ​ពេញ​ដៃជើង​ឡើងវិញ ។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ដដែល​ទេ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា បណ្តាក់ទុន ឬ​ចុះហត្ថលេខា​អ្វីមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ដែរ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ​ពុំនោះ​អាច​នឹង​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំនោះ​ទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ថ្ងៃនេះ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់ និង ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​រឿង​មិន​សប្បាយចិត្ត និង បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ខ្លះ​ផង ។​ការប្រកប​ការងារ​មាន​លេចចេញ​នូវ​រឿង​រាវ​មិនល្អ​ខ្លះៗ​កើតឡើង​នាំឱ្យ​ពុំ​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ពុំ​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ក្រឡាប់ចាក់​បាន​ធ្លាក់ចុះ​វិញ​ធ្វើឱ្យ​អ្វីៗ​ដែល​ធ្លាប់​ល្អ​បាន​ប្រែប្រួល​មកជួប​បញ្ហាលំបាក​ច្រើន​ឡើងវិញ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម ហើយ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មាន​ច្រើន​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ថ្ងៃនេះ​លោកអ្នក​ជួប​ស្ថានភាព​តានតឹង​ច្រើន ហើយ​កិច្ចការងារ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ដាក់​ប្រាក់​ទុន​ទៅ​កប់​សូន្យឈឹង​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ក្នុង​រឿង​អ្វីមួយ​ក៏​តែងមាន​ក្រុមមនុស្ស​ស្រឡាញ់​ពេញចិត្ត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការងារ និង​បញ្ហា​ប្រាក់កាស​ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រៀបបាន​ដូចជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផ្លាស់ប្តូរ និង​ប្រែប្រួល​ច្រើន​គួរ​មានការ​ចេះ​ពូន​ជ្រោយ​បន្តិច​ទើប​ប្រសើរ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង​បន្តិច ម្ល៉ោះហើយ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​គប្បី​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំរកា

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ធ្វើ​អ្វីមួយ​មិនបាន​ពិចារណា​ត្រឹមត្រូវ​អាច​បាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ស្រ​វ៉ា​ការងារ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មិន​ដូច​គាប់​បំណង​នោះ​ប៉ុន្មាន​ឡើយ​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។
​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​រាល់​បញ្ហា​ប្រាក់កាស​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​មិនត្រូវ​ជឿ​សម្តី​គេ​ដោយ​ហ៊ាន​ចំណាយ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​ប្រាក់កាស​ដែល​រកបាន​ដោយ​ញើស​ឈាម​ទាំងនេះ​។​អំឡុង​ពេលនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​កម្រៃ​ទៀតសោត​តិចតួចស្តួចស្តើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​ភាព​ប្រទាំង​ប្រទើស និង​បញ្ហា​យាយី​ច្រើន​ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​ទើប​ប្រសើរ ។​ការប្រកប​ការងារ លោកអ្នក ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ឱ្យ​ច្បាស់លាស់​ហើយ​មិនអាច​ធ្វើ​ទាំង​ធ្វេសប្រហែស​បានទេ​បើ​ពុំនោះ​បញ្ហា​តូចធំ​ពិតជា​រត់​ចូល​ទៀតហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​ដែល​ត្រូវ​រែកពន់​ថែមទៀត​។​
​រីឯ​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​មិនតិច​ដែរ​ឡើយ​៕