ភ្លៀង​ច្រើន និង​ខ្យល់​ខ្លាំង លើ​ផ្ទៃសមុទ្រ ក្នុង​សប្តាហ៍​នេះ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣១ ខែឧសភា​ថាៈ ព្រះរាជា​ណា​កម្ពុជា នៅក្នុង​សប្តាហ៍​នេះ ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​លើ ភាគ​ខាងជើង ប្រទេស​ថៃ និង​ឡាវ ជាមួយនឹង​ខ្យល់មូសុង​និរតី កម្រិត​មធ្យម បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​