ក្រសួងទេសចរណ៍ សម្រេចឱ្យបិទ KTV ក្លិបកម្សាន្ត និងបៀរហ្គារដិន នៅទូទាំងប្រទេស ចំនួន ២ថ្ងៃ គឺនៅថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២២
ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំមួយ នៅថ្ងៃទី២៤ ខែឧសភា នេះ ដោយបានសម្រេចឱ្យបិទ KTV ក្លិបកម្សាន្ត និងបៀរហ្គារដិន នៅទូទាំងប្រទេស ចំនួន ២ ថ្ងៃ គឺនៅថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ មិថុនា ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ។
សូមអានសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖