​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បានទទួល​ស្វាគមន៍​និង​ពិភាក្សា​ការងារ​ជាមួយ​អតីត​:​ឧ​ត្ត​ម​សេនីយ៍ តា​ស៊ី​បា​ណា តា​កា​អាគី ( TACHIBANA Takaaki )​ជា​ប្រធាន​អង្គការ JMAS ថ្មី​ប្រចាំ​កម្ពុជា​។​អង្គភាព​ស៊ីម៉ាក់​និង​អង្គការ​JMAS ជា​ដៃគូ​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ទាំង​កិច្ចសហការ​ក្នុងប្រទេស​និង​អន្តរជាតិ​។

​លោក ហេង រតនា បាន​ឲ្យ​ដឹងថា ប្រជាជន​ជប៉ុន​បាន​ចូលរួម​ក្នុង​វិស័យ​មីន​មិន​ត្រឹមតែ​ថវិកា​ជំនួយ​ប៉ុណ្ណោះ​ទេ បន្ថែម​លើស​នេះ​គឺមាន​ទាំង​ធនធានមនុស្ស​មក​ចូលរួម​ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។ យើង​មាន​ម​ហ្ឆិ​តា​ជួយ​កម្ពុជា​ឱ្យអស់​ការគំរាមកំហែង ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ត្រឹម​ឆ្នាំ​២០២៥ ស្របតាម​ស្មារតី​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​៕​