​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជំនន់​ទឹកភ្លៀង​និង​ការបា​ក់ដី​នៅក្នុង​រដ្ឋ​អា​សាម​របស់​ឥណ្ឌា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៥​នាក់​និង​បង្ខំ​អោយ​មនុស្ស​ប្រមាណ​៦៥០.០០០​នាក់​ចាកចោល​ផ្ទះ​របស់​គេ​​នៅ​ដប់​ថ្ងៃ​មកនេះ ។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កើត​មាន​រា​ល់ឆ្នាំ​នៅ​រដ្ឋ​អា​សាម រួម​ទាំង​ទឹកជំនន់​និង​ការបា​ក់ដី ដែល​បង្ខំ​អោយ​អ្នកស្រុក​ចាកចោល​ផ្ទះ​របស់​គេ​។​

​ឆ្នាំ​នេះ​ទន្លេ ប្រា​ម៉ា​ពូ​ត្រា បាន​ឡើង​ហៀរហូរ​បណ្តាញ​អោយ​ធ្លាយ​ទំនប់​បាក់​ច្រាំង​ហូរ​ចូល​ភូមិ​ជាង​១.៨០០​នៅក្នុង​ស្រុក​ចំនួន​២៦​នៅ​ខែ​នេះ​។​អាជ្ញាធរ​ក៏​បាន​បង្កើត​ជំរំ​ជួយសង្គ្រោះ​ចំនួន​៣៦៦​នៅ​ទូទាំង​២០​ស្រុក ដោយ​ផ្តល់​ជំរក​បណ្តោះអាសន្ន​សំរាប់​មនុស្ស​ជាង​៩៥.០០០​នាក់​។​

ពា​ក់​ព័ន្ធ​នឹង​ជំនន់​នេះដែរកាលពី​ថ្ងៃ​ចន្ទ អង្គការសហប្រជាជាតិ​បាន​និយាយថា យ៉ាងតិច​មនុស្ស​៤​លាន​នាក់ រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ភាគ​ឦសាន​បង់​ក្លា​ដែស​។​

​រដ្ឋាភិបាល​បង់​ក្លា​ដែស​បាន​និយាយថា ទឹកជំនន់​ដែល​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន បាន​ពន្លិច​ស្រុក​ស៊ី​ល​ហេ​ត​(Sylhet)​អស់​៧០​ភាគរយ​និង​ស្រុក​មួយ​ទៀត​អស់​៦០​ភាគរយ ។​មនុស្ស​យ៉ាង​តិច​ដប់​​នាក់​បាន​ស្លាប់​ដោយ​ឧបទ្ទវហេតុទាក់ទងនឹង​ទឹកជំនន់​និង​ប្រមាណ​២​លាន​នាក់​ជាប់​ក្នុង​ទឹក​។​

​សូមបញ្ជាក់​ថា ការ​ធ្លាក់ភ្លៀង​ខ្លាំងគួបផ្សំ​នឹង​ទឹក​បុក​មកពី​ឥណ្ឌា​ផង​បាន​នាំអោយ​ទឹកទន្លេ​នៅ​បង់​ក្លា​ដែស​ឡើង​ជោរជន់​ហូរ​ចូល​ភូមិ​រាប់រយ​។​

​អង្គការ​មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ បានដាក់​ចំនួន​ជនរងគ្រោះ​ដោយ​ជំនន់​នៅ​បង់​ក្លា​ដែស​ដល់​ទៅ​ជាង​៤​លាន​នាក់​នៅក្នុង​ស្រុក​ចំនួន​ប្រាំ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ខ្លាំងជាងគេ​។​អាជ្ញាធរ​​បង់​ក្លា​ដែសក៏​បាន​បិទ​សាលារៀ​ន​ទាំងអស់​នៅ​តំបន់​ជន់​លិច ហើយ​សាលា​យ៉ាងតិច​៣៥០​ត្រូវបាន​ប្រែក្លាយ​ជា​ជម្រក​បណ្តោះអាសន្ន​៕

​ជំនន់​នៅ​បង់​ក្លា​ដែល​ពន្លិច​ភូមិ​រាប់រយ​និង​ប៉ះពាល់​មនុស្ស​រាប់លាន​នាក់​