យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា រាល់ការឈប់សម្រាករបស់កម្មករនិយោជិត ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពេលត្រឡប់មកវិញ មិនតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ ដល់ថៅកែរោងចក្រ ឬសហគ្រាសឡើយ ។