ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មានកម្ពស់តែជាងកន្លះម៉ាយ (៨២៩,៨ ម៉ែត្រ) អគារ Burj Khalifa គឺជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីវាត្រូវបានសាងសង់ក្នុងឆ្នាំ ២០០៤។ប៉ុន្តែអគារដ៏ធំសម្បើមរបស់ទីក្រុងឌូបៃមានមាឌតូចជាងនោះទេបើប្រៀបធៀបទៅនឹងអាចម៍ផ្កាយដែលគ្រោងនឹងហោះឆ្លងកាត់ផែនដីក្នុងសប្តាហ៍នេះ។
អាចម៍ផ្កាយដែលមានឈ្មោះថា 7335 (1989 JA) មានអង្កត់ផ្ចិត ១,៨ គីឡូម៉ែត្រ ហើយនឹងហោះឆ្លងកាត់ភពផែនដីរបស់យើងនៅថ្ងៃសុក្រទី២៧ឧសភា។
ខណៈណាសាចាត់ថ្នាក់អាចម៍ផ្កាយនេះថាជា “គ្រោះថ្នាក់ដែលអាចកើតមាន” វាមិនទំនងបង្កការគំរាមកំហែងដល់ភពផែនដីរបស់យើងនោះទេ ដោយឆ្លងកាត់នៅចម្ងាយប្រហែល៤លានគីឡូម៉ែត្រ។
បើគិតក្នុងបរិបទ នោះគឺស្មើជិត ១០ ដងនៃចម្ងាយជាមធ្យមរវាងផែនដីនិងព្រះចន្ទ។
យោងតាមមជ្ឈមណ្ឌលសិក្សាវត្ថុនៅជិតផែនដីរបស់ណាសា ដែលតាមដានថ្មអវកាសបានឱ្យដឹងថា អាចម៍ផ្កាយនេះនឹងហោះឆ្លងកាត់ផែនដីនៅម៉ោង ១៤៖២៦នាទីម៉ោងសកលនៅថ្ងៃសុក្រទី២៧ឧសភា។
នៅចំណុចនោះ អាចម៍ផ្កាយនឹងមានចម្ងាយ ០,០២៦ ឯកតាតារាសាស្ត្រ (៤ លានគីឡូម៉ែត្រ) ពីផែនដី ហើយធ្វើដំណើរក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើលប្រហែល ៤៧.៣២១ គីឡូម៉ែត្រក្នុងមួយម៉ោង។នោះគឺលឿនជាងគ្រាប់កាំភ្លើងប្រហែល១៤,៥ ដង៕
អាចម៍ផ្កាយ 7335 (1989 JA) នឹងហោះកាត់ផែនដីនៅថ្ងៃសុក្រ