ដោយៈ សុផល / ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថាៈ រយៈពេល ៤​ខែ ឆ្នាំ​២០២២ គឺ​ពី​ខែមករា​-​ដល់​ខែមេសា កម្ពុជា សម្រេចការ​នាំចេញ​ម្រេច បាន​ចំនួន ៣.៨៣៤,៦៧ តោន កើនឡើង ៧៩,៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១​។

​របាយការណ៍​ដដែល បានបញ្ជាក់​ថាៈ រយៈពេល​៤​ខែ ឆ្នាំ​២០២២ នេះ ការនាំចេញ​ម្រេច មាន​ចំនួន ៣.៨៣៤,៦៧​តោន បាន​កើនឡើង ចំនួន ៧៩,៣ ភាគរយ ក្នុងនោះ នាំ​ចេញទៅ​ប្រទេស​វៀតណាម ចំនួន ៣.៥៤០,០១ តោន​, ប្រទេស​អាល្លឺម៉ង់ ចំនួន ២៥៥,៦០ តោន ប្រទេស​ម៉ាឡេស៊ី ចំនួន ១៣,៦៤ តោន ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ចំនួន ៨,៨០ តោន ប្រទេស​បារាំង ចំនួន ៨,៦១ តោន​, ឆេ​ក​ចំនួន ២,៣០ តោន​, ប្រទេស​ជប៉ុន ចំនួន ២,០១ តោន​, ប្រទេស​កាណាដា ចំនួន ១​តោន សហរដ្ឋអាមេរិក ចំនួន ០,៩២ តោន​, អង់គ្លេស​ចំនួន ០,៩០ តោន​, ប្រទេស​ស៊ុយ​អ៊ែត ចំនួន ០,៤៩ តោន​, ប្រទេស​កា​ហ្សា​ក់​ស្ថាន ចំនួន ០,២៩ តោន និង​ប្រទេស​អូស្ត្រាលី ចំនួន ០,១០ តោន​៕/V​-PC