​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្រីលង្កា​បាន​បង្កើន​តម្លៃ​ប្រេងឥន្ធនៈ​កាលពី​ថ្ងៃ​អង្គារ​ដែលជា​ចំណាត់ការ​យូរអង្វែង​មួយ​ដើម្បី​ជួសជុល​ហិរញ្ញវត្ថុ​សាធារណៈ​និង​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​សេដ្ឋ​​កិច្ច​ដែល​កំពុង​ចុះខ្សោយ ប៉ុន្តែ​ការ​ឡើងថ្លៃ​នេះ​នឹង​បន្ថែម​អតិផរណា​ប្រេង​ដែល​កំពុង​កើនឡើង​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​ខ្លី​។​

​រដ្ឋមន្ត្រី​ថាមពល​និង​អគ្គិសនី​លោក កាន់​ចា​ណា វី​ចេ​សេកេ​រ៉ា (Kanchana Wijesekera)​បាន​និយាយ​នៅក្នុង​សារ​នៅលើ Twitter​ថា តម្លៃ​ប្រេងសាំង​នឹង​កើនឡើង​ពី ២០-២៤ ភាគរយ​ខណៈ​​តម្លៃ​ប្រេងម៉ាស៊ូត​នឹង​កើនឡើង​ពី ៣៥-៣៨ ភាគរយ​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​។ ការ​រឹតត្បិត​ប្រចាំ​ថ្ងៃ​លើ​ចំនួន​ប្រេង​ដែល​អ្នកប្រើប្រាស់​ម្នាក់ៗ​អាច​ទិញ​បាន​នឹង​បន្ត​។​

​ក្រោយមក​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​សង្ខេប​របស់​គណៈរដ្ឋមន្ត្រី​តាម​អ៊ីន​ធឺ​ណិតថា​”​រដ្ឋាភិបាល​នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ដឹកជញ្ជូន​ដើម្បី​បង្កើន​ការចំណាយ​ស្រប​ទៅ​​នឹង​ការកើនឡើង​ចុងក្រោយបង្អស់​នេះ​”​។​

​ក្រុម​សេដ្ឋកិច្ច​និយាយថា ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​នឹង​ប៉ះពាល់​ការដឹកជញ្ជូន ហើយ​នឹង​ហូរ​ចូល​ដោយ​ចៀស​មិន​រួច​ទៅ​ដល់​ថ្លៃ​ម្ហូបអាហារ​និង​ទំនិញ​ផ្សេងៗ​ទៀត​៕

តម្លៃ​ប្រេងសាំង​នឹង​កើនឡើង​ពី ២០-២៤ ភាគរយ ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​នឹង​កើនឡើង​ពី ៣៥-៣៨ ភាគរយ​