ដោយៈរ៉ាម៉ន/ភ្នំពេញៈនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមនបានបើក កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ស្ដីពីការពង្រឹងការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងមូលដ្ឋានខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១ , លោកចៅសង្កាត់-ចៅរងសង្កាត់ទាំង០៥, លោកអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, និងមន្ត្រីពាក់ព័ន្ធ៕