សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាព្រលប់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២២នេះ។ ថ្ងៃទី២៤ ខែឧសភាជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពនៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗដើម្បីឃោសនាអំពីគោល នយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។