ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមរាត្រីសមោលសកម្ពុជា (Cambodia Night)នៅរាត្រីថ្ងៃទី២៤ ឧសភា ២០២២ នៅទីក្រុងដាវូស ប្រទេសស្វីស ។ រាត្រីសមោលសកម្ពុជាធ្វើឡើងដើម្បីបង្ហាញពីផលិតផលខ្មែរពិសេសមុខ ម្ហូបខ្មែរចំនួន ១១ មុខជូនដល់វាគ្មិនអន្តរជាតិដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូលនៃវេទិការពិភពលោកឆ្នាំ២០២២ បានទស្សនានិងក៍ជាការទាក់ទាញ វិនិ យោគបរទេសឲ្យចាប់អារម្មណ៍ពីកម្ពុជា ។

នៅក្នុងកម្មវិធីរាត្រីសមោលសកម្ពុជា (Cambodia Night) អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុបបានរៀបចំបង្ហាញ នូវមុខម្ហូបប្រពៃណីខ្មែរចំនួន១១មុខ រួមទាំងផលិតផលខ្មែរជាច្រើនមុខទៀតដើម្បីបង្ហាញជូនដល់វាគ្មិនអន្តរជាតិ នានា បានភ្លក់នូវរស់ជាតិពិតៗនៃម្ហូបប្រពៃ ណីខ្មែរដូចជានំបញ្ចុក សម្លកកូរ អាម៉ុក បង្អែម ខ្មែរ និង ភេសជ្ជៈផលិតក្នុងប្រទេសកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានភ្លក់នូវ រស់ជាតិមុខម្ហូបប្រពៃណីខ្មែរបានសំដែងនូវការកោតសរសើរចំពោះអ្នកឧកញ៉ា សៀ ឬទ្ធី ដែលបានរៀបចំនូវរាត្រី សមោលសនេះឡើងដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានស្វែងយល់និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្មក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជាត្រូវតែបង្កើននូវភាពប្រកួតប្រជែងជាមួយនិងទីផ្សារ អន្តរជាតិ អំពីផលិតផលខ្មែរពិសេសមុខម្ហូបប្រពៃណីជាតិ លើគ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក ៕