ដោយ: សុខសុភ័ណ្ឌ/កំពង់ស្ពឺ: ផ្ទះលក់គ្រឿងបន្លាស់ម៉ូតូមួយល្វែង ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១១:៥០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ កៅ ផេង ភេទប្រុស អាយុ៥២ឆ្នាំ។ ហើយផ្ទះដែលឆាបឆេះមានទំហំ៥ម៉ែត្រគុណ៥០ម៉ែត្រ កំពស់ពីរជាន់ បើកលក់សំបកកង់ម៉ូតូ គ្រឿងបន្លាស់ម៉ូតូជាច្រើនមុខ និងប្រេងម៉ាស៊ីនដែលមានស្តុកទុកនៅក្នុងផ្ទះត្រូវបានឆេះអស់ទាំងស្រុង តែមិនបណ្ដាលឱ្យរងគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។
ប្រភពបានបន្តទៀតថា ចំពោះករណីនេះ ពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយ៕