ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: តាមរយៈ​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន AIA Cambodia អង្គការ ផ្កាយ​សមុទ្រ​កម្ពុជា (ISF) បានរួម​គ្នា​រៀបចំ​ការប្រកួត បាល់ទាត់​កុមារ និង​យុវជន AIA – ISF Youth League ប្រចាំឆ្នាំ​២០២២ ចំនួន​៥​លើក​នៅក្នុង​ខេត្ត​បួន​ផ្សេងគ្នា ។​

​ពេលនេះ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​កុមា រ​និង​យុវជន AIA – ISF Youth League លើក​
​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​២២ ខែឧសភា ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ការប្រកួត តាមរយៈ​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន AIA Cambodia អង្គការ ផ្កាយ​សមុទ្រ​កម្ពុជា (ISF) បានរួម​គ្នា​រៀបចំ​ការប្រកួត បាល់ទាត់​កុមារ និង​យុវជន AIA – ISF Youth League ប្រចាំឆ្នាំ​២០២២ ចំនួន​៥​លើក​នៅក្នុង​ខេត្ត​បួន​ផ្សេងគ្នា ។​

​ការប្រកួត​កីឡាបាល់ទាត់ ធ្វើឡើង ក្នុង​គោលបំណង​បង្កើន លទ្ធភាព​ចូលរួម របស់​កីឡាករ​-​កីឡា​ការ​នី អង្គការក្រៅរដ្ឋាភិបាល នៅ​កម្ពុ​ជាមួយនេះ មាន​ក្តី​រីករាយ ក្រៃលែង ក្នុងការ​ពង្រីក​វិសាលភាព នៃ​កម្មវិធី​បាល់ទាត់​របស់ខ្លួន​ទៅកាន់ ខេត្ត​ក្រុង​នានា​ដូចជា ក្រុង​កំពត ក្រុង​សៀមរាប និង​ខេត្តកំពង់ស្ពឺ ជាដើម ។

​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង យុវជន AIA – ISF Youth League នៅ​ខេត្តកំពង់ស្ពឺ​នឹង​ប្រព្រឹត្តទៅ រយៈពេល​៩​សប្តាហ៍​ជាប់ៗ​គ្នា មាន​កីឡាករ​-​កីឡា​ការ​នី​ចំនួន ៣៦០​នាក់ បែងចែក​ទៅតាម​ប្រភេទ អាយុ​ចំនួន ៤​ផ្សេងៗ​គ្នា​ដូចជា ក្រុម​កុមារា​កុមារី អាយុ​ក្រោម​១០​ឆ្នាំ អាយុ​ក្រោម​១៤​ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ ។​

​ក្រុម​ឈ្នះ​ក្នុងការ​ប្រកួត​នៅតាម​ខេត្ត​ទាំងអស់​នឹងត្រូវ​មក​ចូលរួម​ប្រកួតប្រជែង​យក​ពានរង្វាន់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ។​

​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង យុវជន AIA – ISF Youth League គឺជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ ទាត់​ថ្នាក់មូលដ្ឋាន​ធំជាងគេ​បង្អស់​មួយ នៅក្នុង​ប្រទេស​កម្ពុជា ។ តាមរយៈ​ភាព ជា​ដៃគូ ជាមួយ​សាលារៀន និង​អង្គការក្រៅរដ្ឋាភិបាល​នានា នៅ​ទូទាំងប្រទេស ព្រឹ​តិ្ត​ការណ៍​ប្រកួត​បាល់ទាត់​នេះ បានផ្តល់ ឱកាស​ប្រកួតប្រជែង​កីឡា ទៅដល់​កុមារ និង​យុវជន​កម្ពុជា​ជាច្រើន​ដែល​ជួបប្រទះ នូវ​ភាពក្រីក្រ និង​ការ រើសអើង​យេនឌ័រ ។​

​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​ប្តេជ្ញាចិត្ត​ជួយ​កសាង អនាគត​មួយ​ល្អប្រសើរ​ក្នុង​ជីវិត​កុមារ និង​យុវជន​ក្រីក្រ នៅ​កម្ពុជា ដោយ​ផ្តល់​ការអប់រំ សេវា​ថែទាំ​សុខភាព និង​ការលេង​កីឡា​ដល់​ពួកគេ ។ ស្របគ្នា​នេះដែរ ក្រុមហ៊ុន AIA Cambodia ក៏​កំពុងតែធ្វើការ​យ៉ាង សស្រាក់សស្រាំ ដើម្បី​ជួយ​លើកកម្ពស់ ការរស់នៅ​មាន សុខភាព​ល្អ និង​ជីវិត​កាន់តែ​ប្រសើរ ដោយ​ជម្រុញ​ឲ្យ​កុមារ និង​យុវជន​មាន​ទម្លាប់​ល្អ​សម្រាប់​សុខភាព ផងដែរ ។​

​កីឡាករ​-​កីឡា​ការ​នី ដែល​ចូលរួម​ប្រកួត​ក្នុង ព្រឹត្តិការណ៍​ប្រកួត​កន្លងទៅ បានកត់សម្គាល់​ឃើញ​នូវ​ភាព ល្អប្រសើរ​ចំពោះ​រាងកាយ និង​សុខភាព​របស់ខ្លួន ។ កីឡា​ការ​នី​ឈ្មោះ លក្ខណា មកពី​ក្រុង​កំពត​បាន​ឲ្យ​ដឹងថា «​បាល់ទាត់​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្គាល់​ពី​ភាព ខ្លាំង​របស់​ខ្លួនឯង ។ ហើយ​វា​ក៏​ជួយ​ឲ្យ​ខ្ញុំ​មាន ភាពស្វាហាប់ និង​រឹងមាំ​ជាង​មុន និង​កសាង​ទំនុកចិត្ត ការស្រលាញ់​ខ្លួនឯង និង​កាត់បន្ថយ​ភាព​តប់ ប្រមល់​ទៀតផង​» ។ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា និង​ក្រុមហ៊ុន AIA Cambodia មាន​មោទនភាព ក្រៃលែង​ក្នុង​ការបន្ត​នាំយក​សារៈសំខាន់​នៃ​ការលេង​កីឡា​ទៅដល់​កីឡាករ​កីឡា​ការ​នី​នៅ​ទូ​​ទាំង ប្រទេស ។​

​អ្នកស្រី ជួប វិច្ឆិកា ជា​ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា បាន​មាន ប្រសាសន៍ថា​៖ «​តាមរយៈ​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន AIA Cambodia ពួកយើង​ពិតជា​អាច​នាំយក​ការរៀនសូត្រ​ជំនាញ​បំ​ណិ​ន​ជីវិត​សំខាន់ៗ​ដូចជា​ស្មារតី​ស្រលាញ់​គាំទ្រ​កីឡា ការធ្វើការងារ​ជា​ក្រុម និង​សាមគ្គីភាព​ទាំង​នៅក្នុង និង​ក្រៅ​ទីលាន ។ អ្វីដែល​កាន់តែ​សំខាន់​ទៅទៀត​នោះ ព្រឹត្តិការណ៍​ប្រកួត បាល់ទាត់​បែបនេះ​បានផ្តល់​ដល់​កុមារ និង​យុវជន​ក្រីក្រ​ទាំងនោះ នូវ​ឱកាស​លេង​កំសាន្ត ក៏ដូចជា​បង្កើត សហគមន៍​រួមគ្នា និង​កសាង​មិត្តភាព​ដ៏​យូរអង្វែង​ទៀតផង​» ៕​