កម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ ក្នុងរដូវវស្សាឆ្នាំ២០២២នេះ អាចនឹងឡើងដល់កម្ពស់៩,៦៥ម៉ែត្រ ដែលអាចចាត់ទុកថាជាប្រភេទជំនន់មធ្យម។នេះបើតាមការជូនដំណឹងថ្ងៃទី២៥ខែឧសភារបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ប្រចាំឆ្នាំ២០២២។