ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីកាលពីថ្ងៃអង្គារទី២៤ឧសភាបានបង្ហាញសញ្ញាថា ខ្លួនកំពុងចូលមកធ្វើសង្គ្រាមយូរអង្វែងនៅអ៊ុយក្រែន ខណៈជម្លោះបានឈានចូលដល់ខែទីបួនក្នុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងកើតប៉ុន្តែក៏មានសញ្ញានៃភាពប្រក្រតីមួយចំនួនវិលត្រឡប់នៅកន្លែងផ្សេងផងដែរ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ សយហ្គូ (Sergei Shoigu)បាននិយាយថា “យើងនឹងបន្តប្រតិបត្តិការយោធាពិសេសរហូតដល់គោលដៅទាំងអស់ត្រូវបានសម្រេច”។
បីខែបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ មូលនិធិនិងសព្វាវុធរបស់បស្ចិមប្រទេសបានជួយអ៊ុយក្រែនទប់ទល់នឹងការរុលមកមុខរបស់ប្រទេសជិតខាងនៅក្នុងតំបន់ជាច្រើន រួមទាំងរដ្ឋធានីគៀវ។រុស្ស៊ីឥឡូវនេះកំពុងផ្តោតលើការធានានិងការពង្រីកប្រៀបឈ្នះរបស់ខ្លួននៅក្នុងតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែនជិតព្រំដែនខ្លួននិងជាជម្រករបស់ក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីក៏ដូចជាឆ្នេរសមុទ្រភាគខាងត្បូងផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូឡេបា (Dmytro Kuleba)បានព្រមានថា “ការវាយលុករបស់រុស្ស៊ីនៅតំបន់ដុនបាសគឺជាសមរភូមិឥតត្រាប្រណីពោលគឺជាការប្រយុទ្ធដ៏ធំបំផុតនៅលើទឹកដីអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ”។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទថា “សប្តាហ៍ខាងមុខនៃសង្គ្រាមនឹងមានការលំបាក”បន្ទាប់ពីមេដឹកនាំក្នុងតំបន់និងអ្នកស្រុករាយការណ៍អំពីការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ៕
រុស្ស៊ីឥឡូវនេះកំពុងផ្តោតលើការធានានិងការពង្រីកប្រៀបឈ្នះរបស់ខ្លួននៅក្នុងតំបន់ដុនបាស