ដោយៈ អង្គារ៍ហេង-សរិទ្ធ/ភ្នំពេញៈ ស្នូរផ្ទុះអាវុធចំនួន៤គ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចំណែកជនបង្កហេតុបានបើករថយន្តគេចខ្លួនបាត់ ស្រមោលទៅ។ ហេតុការណ៍ ផ្ទុះអាវុធនេះបា នកើតឡើងវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខវត្តតិក្ខបញ្ញោ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ្វដ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកឈប់នៅកន្លែងកើតហេតុ ហើយអ្នកបើកបរបានដកកាំភ្លើងខ្លីបាញ់មេឃចំនួន៤គ្រាប់ រួចក៏បើករថយន្តគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង និងយកសំបកគ្រាប់យកទៅរក្សាទុក ស្រាវជ្រាវតាមចាប់ជនបង្កហេតុយកមកដាក់ទោសតាមច្បាប់៕