ក្រសួងសុខាភិបាល ណែនាំ​ពី​វិធានការ​ការពារ​ជាមុន នូវ​ការ​ចម្លងជំងឺ​អុត​ស្វា
​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីណែនាំ​ថ្មី​មួយ ស្តីពី​វិធានការ​ការពារ​ជាមុន នូវ​ការ​ចម្លងជំងឺ​អុត​ស្វា (Monkeypox) ដែល​កំពុង​រាលដាល លើ​សាកលលោក​។​

​យោងតាម​សេចក្ដីណែនាំ ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នោះ បានបញ្ជាក់​ថាៈ ក្នុងពេល​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានទទួល​របាយការណ៍ អំពី​ការផ្ទុះ​ឡើងជា​បន្តបន្ទាប់ នូវ​ជំងឺ​អុត​ស្វា (Monkeypox) ដែល​ត្រូវបាន​បញ្ជាក់ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២២ លើ​បុគ្គល​ម្នាក់ នៅ​ចក្រភព​អង់គ្លេស ដែល​បានធ្វើ​ដំណើរ មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែលមាន​កន្លែង​ជំងឺ​នេះ បានកើត​មាន​បែប អង់​ដេ​មី (Endemic area)​។​

​ករណី​ជំងឺ​អុត​ស្វា​នេះ ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់ នៅ​បណ្តា​ប្រទេស​ប្រមាណ​ជា ១៩ ប្រទេស នៅលើ​សកលលោក ដែល​មិនមែនជា​ប្រទេស​អង់​ដេ​មី នៃ​ជំងឺ​នេះ ដោយ​គិត​ត្រឹម​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ករណី​ជំងឺ​អុត​ស្វា ដែល​បាន​រាយការណ៍ ជូន​អង្គការ​សុខភាព​ពិភពលោក មាន​ចំនួន​សរុប ១៥៨ នាក់ មាន​អ្នក​សង្ស័យ​សរុប ចំនួន ១១៧ នាក់ ដែល​កំពុងធ្វើការ​អង្កេត បញ្ជាក់ និង​មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ​។ គួរ​កត់សម្គាល់ថា នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច មានការ​រាយការណ៍ ពី​ករណី​ជំងឺ​អុត​ស្វា​នេះ ចំនួន ២ ករណី ហើយ​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ទៀតថាៈ គិត​ត្រឹម​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ ព្រះរាជាណាចក្រ​កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អុត​ស្វា បែបនេះ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាង ណាក៏ដោយ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង ប្រទេស​កម្ពុជា​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​បុគ្គល គ្រួសារ និង​សហគមន៍​យើង ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​វិធានការ បង្ការ​ការចម្លង​ជំងឺ​ផ្ទាល់ខ្លួន និង​ទៅ​អ្នកដទៃ ដែល​អាច​កើតមានឡើង ជាយថាហេតុ ។​

​សូម​អាន​សេចក្ដីណែនាំ ដែលមាន​ចំណុច​សំខាន់ៗ ត្រូវអនុវត្ត ដូចខាងក្រោម​៖