ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​បើ​លោកអ្នក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានការ​រកាំចិត្ត និង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​ដំណើរ​ជីវិត​ការប្រកប​ការងារ​រប​ស់លោក​អ្នក​វិញ​មានជោគ​មានជ័យ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ពេលនេះ​ជិត​ឆ្លង​ផុត​ដួង​រាសី​ខែ​ឡើង​ខ្ពស់ត្រដែត ហើយ​ឈានចូល​ខែមិថុនា ខាងមុខនេះ​ដួង​រាសី​ស្រុតចុះ ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប​ជួប​ការលំបាក​ច្រើន​ឡើងវិញ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ច្រើន​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកដុះដាល​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​។​
​សម្ព័ន្ធ​ស្នេហា កំលោះ​ក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តី​មានការ​ប្រឆាំង និង មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា នៅ​ខែឧសភា​នេះ​ទទួលរង​ការនឿយហត់ និង​ជួប​ការលំបាក​ច្រើន​បន្តិច​តែ​យ៉ាងណា​ឆ្លង​ដល់​ខែក្រោយ​ដំណើរ​ជីវិត​នឹង​ល្អប្រសើរ​ជាង​នេះ​បន្តិច​វិញ​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​ចំពោះ​តំណែង​ការងារ​ក៏​អាច​ត្រូវបាន​គេ​មើលឃើញ ហើយ​អ្នកខ្លះ​អាច​ត្រូវបាន​តម្លើង​តួនាទី​ផង​ក៏​អាច​ថា​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​តាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​មនុស្ស​នៅក្នុង​ក្រុមគ្រួសារ​និង​គូ​ស្នេហា​។​ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំរោង​មានដំណើរ​ជីវិត​ល្អប្រសើរ​ចាប់​តាំងតែ​ពី​ខែ មេសា និង​ឧសភា​ពីព្រោះ​ជា​ខែ​ដួង​រាសី​ល្អជា​មធ្យម ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូល​ខែមិថុនា​ខាងមុខ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​ស្ត្រី​ជួប​នូវ​ស្ថាន​ភាពលំបាក​ច្រើន​ចំពោះមុខ​។​ការប្រកប​ការងារ របស់លោក​អ្នក​ងាយ​កើត​ភាព​ប្រទាំង​ប្រទើស និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំម្សាញ់​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ ហើយ​ពិសេស​ស្ត្រី​តែង​ជួប​ស្ថានភាព​លំបាក​ជាង​បុរស​ទៀតផង​។​ការប្រកប​ការងារ​ទោះបី​លោកអ្នក​ខ្លះ​បាន​គ្រាន់​សុខ​ស្រួលខ្លួន​បន្តិច​ពិតមែន តែ​លោក​អ្នកខ្លះ​ក៏​ជាប់​កិច្ចការងារ​ពិបាក​ពុះពារ​ឆ្លងកាត់​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ឡើងវិញ​ខ្លះៗ​ហើយ​និង​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​ផង​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រសើរ​ឡើងវិញ​បើទោះបី​មាន​ជម្លោះ​ហើយ​ថ្មីៗ​ក្តី​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ ហើយ​កំពុង​ទទួលជោគជ័យ​ថ្មីៗ​មក​ផង​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​នៅ​ខែឧសភា​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​ច្រើនតែ​យ៉ាងណា​ឆ្លង​ចូល​ខែមិថុនា​ដំណើរ​ជីវិត​នឹងមាន​ភាព​សុខដុម​គាប់ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​
ទំនាក់ទំនង​ស្នេហា​ប្រុស​ស្រី​មាន​ការងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ និង​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ប្រកប​កិច្ចការងារ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ខ្សត់ខ្សោយ​ក្នុ្ង​ង​ការរកចំណូល​បន្តិច ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ងាយ​មាន​ជម្លោះ​ថែមទៀត ដូចនេះ​គួរ​យក​ភាពខន្តី​ដាក់ខ្លួន​ឱ្យបាន​ច្រើន​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​បើទោះបី​លោក​អ្នកមាន​ប្រាក់កាស​ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​”​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​”​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​កិច្ចការងារ​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​ឡើង​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិច ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ជម្លោះ​វិវាទ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អប្រសើរ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​មកវិញ​ជានិច្ច​។​ចូរ​លោកអ្នក​រវាសរ​វៃ​ប្រកបការងារ ហើយ​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​នោះ​មិន​អត់​ប្រយោជន៍​ឡើយ​ទៅ​គ្រាក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធំដុំ​ឬ​រកស៊ី​នាយអាយ​ក្តី​តែង​អាច​ទទួល​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​ធ្លាក់​ក្នុង​ភក់ជ្រាំ​មិនដឹង​ខ្លួន​នៅ​គ្រា​ខាងមុខ ហើយ​ត្រូវ​មក​រែកពន់​ទុក្ខសោក​មិនអាច​ស្តារឡើងវិញ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ ឬ សូម្បីតែ​អ្នកដទៃ តែងមាន​ការសហការ​ពី​ភាគី​ម្ខាង​ទៀត​យ៉ាង​ល្អ​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕