ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​សាលាខណ្ឌ ដង្កោ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ បាន​ប្រជុំ​ពាក់ព័ន្ធ​នឹង​ការពង្រឹង ការការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ សម្រាប់​ដំណើរ​ការបោះ ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅតាម​បណ្តា សង្កាត់ ទាំង ១២ ក្រោម​អធិបតីភាព​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​។​

​មន្ត្រី​សាលាខណ្ឌ​ដង្កោ បានឱ្យដឹងថាៈ សមាសភាព​ចូលរួម​កិច្ចប្រជុំ រួមមាន លោក​អភិបាលរង ខណ្ឌ លោក​អធិការ អធិការរង​នគរបាល​ខណ្ឌ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ តំណាង​យោធ ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ គណៈនាយក​រដ្ឋបាល​ខ​ណ្ឌ លោក​-​លោកស្រី ប្រធានការិយាល័យ ទាំង​១១ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌ លោក​-​លោកស្រី​ចៅសង្កាត់ និង​នាយប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​សង្កាត់​ទាំង​១២៕/V​-PC