ដោយៈ វណ្ណៈ / ព្រះសីហនុៈ ស្ត្រីជន​ជាតិចិន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែង កើតហេតុ ដោយសារ​រថយន្ត​រត់​តាក់ស៊ី​មួយគ្រឿង បាន​ក្រឡាប់ ដោយ​ខ្លួនឯង នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១០-២១១ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ WANG ZAIZHI (​ជនជាតិ​ចិន​) ភេទ​ស្រី អាយុ ៣៩ ឆ្នាំ មុខរបរ ជា​អ្នកទេសចរ ។​

​បើតាម​សមត្ថកិច្ច បានបញ្ជាក់​ថាៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ត្រង់ ចំណុច​ផ្លូវ​កោង ហើយ​រថយន្ដ មាន​ល្បឿន​លឿន ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ដៃ បុក​ដើម​ព្រីង​មួយ​ដើម នៅក្បែរ​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង ។​

​សមត្ថកិច្ច បាន​បន្តថាៈ រថយន្ដ​ម៉ាក TOYOTA HIGHLANDER ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AO-3631 មាន​ទិសដៅ​ពី​រាជធានី​ភ្នំពេញ -​ខេត្ត​ព្រះសីហនុ អ្នកបើកបរ ឈ្មោះ ផល ភាន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ ភូមិ​ចារ​ជ្រំ ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ត្រូវបាន ឃាត់ខ្លួន បញ្ជូនទៅ​ចាត់វិធានការ​បន្ត តាមផ្លូវ​ច្បាប់ រីឯ​សាកសព សមត្ថកិច្ច បានរៀបចំ​វេច​ខ្ចប់ ទុក​ប្រគល់ជូន ស្ថានទូត​សា​ម៉ី ដើម្បី​អន​នុ​វត្ត​បន្ត តាម​នីតិវិធី​៕/V​-PC