លូស្បៃមុងចំនួន១០៩មាត់ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែងនិងកូនត្រីចម្រុះចំនួនប្រមាណ៧០គីឡូក្រាមបានចាក់លែងចូលបឹងធម្មជាតិវិញដោយរដ្ឋបាលជលផលព្រៃវែងបន្ទាប់ពីក្រុមការងារបានចុះធ្វើការត្រួតពិនិត្យទប់សង្កាត់និង បង្ក្រាបបទល្មើសជលផលនៅថ្ងៃទី២៣និង២៤ខែឧសភាឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍ស្រុកពោធិរៀង និង ក្រុងព្រៃវែង។