​ប្រែ​សម្រួលៈ​បំណង​(ST)៖ មុន​ចូល​ទៅ​បាញ់ប្រហារ​នៅ​សាល​បឋមសិក្សា​មួយ​នៅ​រដ្ឋ​តិច​សាស់ ដែល​បាន​សម្លាប់​កូនក្មេង​សិស្សសាលា​១៩​នាក់ យុវជន សាល់​វ៉ាឌ័​រ រ៉ា​ម៉ូ​ស​(Salvador Ramos)​បាន​បាញ់​​សម្លាប់​ជីដូន​របស់​ខ្លួន។ នេះ​បើ​តាម​មន្ត្រី​អាម៉េរិក​បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ទី​២៥​ខែឧសភា​។​

​ក្មេង​ជំទង់​វ័យ​១៨​ឆ្នាំ​រូប​នេះ ដែល​បាន​ស្លាប់​នៅ​ពេល​ប៉ូលិស​ព្យាយាម​ចាប់​ខ្លួន​ គឺជា​ពលរដ្ឋ​អាម៉េរិក​និង​ជា​សិស្ស​ម្នាក់​នៅ យូ​វ៉ាល់​ដេ​(Uvalde)​ជា​សហគមន៍​តូច​មួយ​នៅក្បែរ​ព្រំដែន​ម៉ិក​ស៊ិច ជាកន្លែង​ដែល​​សោកនាដកម្ម​បានកើត​ឡើង​។​

​រូបថត​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​បុរស​ក្មេង​ម្នាក់​សក់​ពណ៌​ត្នោត ជាមួយ​នឹង​ទឹក​មុខស្មើ​ហាក់​គិត​អំពី​អ្វី​មួយ​។​

​ក្រោយបាញ់​ជីដូន​ហើយ សាល់​វ៉ាឌ័​រ រ៉ា​ម៉ូ​ស បាន​ភៀសខ្លួន​ចេញពី​កន្លែងកើតហេតុ​តាម​រថយន្ត​មួយ ដោយ​ពាក់អាវ​ការពារ​គ្រាប់​និង​ប្រដាប់​ដោយ​កាំភ្លើង​វែង​មួយ​ដើម​។​

​លោក អេ​រិក អេ​ស្ត្រា​ដា​(Erick Estrada)​មក​ពី​នាយកដ្ឋាន​សុវត្ថិភា​ពសា​ធា​រណៈ​តិច​សាស់ បាន​និយាយ​ដា «​ឧបទ្ទវហេតុ​ដំបូង​បាន​កើតឡើង​នៅផ្ទះ​ជីដូន​របស់​ឃាតករដោយ​បាន​បាញ់​ជ​ីដូន​របស់​ខ្លួន​។​ស្ត្រី​​វ័យ​៦៦​ឆ្នាំ​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាមួយនឹង​ស្ថានភាព​របួសធ្ងន់​»​។​

​អេ​ស្ត្រា​ដា បាន​បន្ថែមថា ក្រោយ​បាញ់​ជីដូន​ខ្លួនឯង​មក រ៉ា​ម៉ូ​ស​បាន​ភៀសខ្លួន​ពី​កន្លែងកើតហេតុ​តាម​រថយន្ត​តូច​មួយ​។​វបន្ទាប់​មក​បើក​ឡាន​ធ្លាក់​ជង្ហុក​មួយ​នៅ​ក្រៅ​សាលាបឋមសិក្សា​Robb Elementary School ។ជននេះចេញពី​រថយន្ត​និង​ដើរ​សំដៅ​ទៅ​សាលា​។​អ្នកយាម​បាន​ព្យាយាម​រារាំង តែ​បរាជ័យ​។​

​នៅ​ម៉ោង​ប្រមាណ​១១​កន្លះ​ព្រឹក​ថ្ងៃ​អង្គារ រ៉ា​ម៉ូ​ស​បាន​សំរុកចូល​ក្នុង​សាលារៀន​និង​បាញ់​តែ​ម្តង​។​

​ពួក​អ្នក​ស៊ើបអង្កេត​កំពុង​រក​ហេតុផល​នៅ​ពីក្រោយ​ការបាញ់​សម្លាប់​មនុស្ស​ដ៏​ច្រើន​នេះ និង​ថា​ជន​នេះ​ចាត់ការ​តែ​ឯង​ទេ​៕

​ផ្ទះ​របស់ យុវជន សាល់​វ៉ាឌ័​រ រ៉ា​ម៉ូ​ស នៅ​សហគមន៍​យូ​វ៉ាល់​ដេ​ក្នុង​រដ្ឋ​តិច​សាស់ ត្រូវ​ប៉ូលិស​បិទ​ខ្ទប់​កាលពី​ថ្ងៃ​២៤​ឧសភា​

​យុវជន​រ៉ា​ម៉ូ​ស សម្លាប់​ក្មេង​១៩​នាក់​និង​គ្រូ​ពីរ​នាក់ ក្នុង​ការបាញ់ប្រហារ​នៅ​សាលាបឋមសិក្សា​តិច​សាស់​