ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «ចំណុចដែលល្អ យើងមកលើកនេះគឺមកគ្រប់ផ្នែក។ផ្នែកដែលជំនួយដល់បច្ចេកទេសគឺក្រុមគ្រូពេទ្យចលនា។ក្រុមគ្រូពេទ្យចលនា បានជួយដល់កីឡាករ-កីឡាការិនីច្រើនណាស់។ ឃើញថា គាត់បានជួយជំរុញឲ្យយកមេដាយបានទៀត។
លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅរសៀលថ្ងៃទី២៥ខែឧសភានេះបានស្រង់សម្តីលោកអគ្គលេខាធិការូបនេះមកបញ្ជាក់បន្តបន្តថា៖ បានន័យថា គាត់បានសម្រួលសរសៃបានស្ដារកម្លាំងឡើងវិញបានទាន់ ពេលភ្លាមៗ ព្រោះពេលប្រកួតច្រើនក្នុងមួយថ្ងៃ ។ អ៊ីចឹងគាត់ជួយបានច្រើនណាស់។ មានទាំងពីការថ្លោះ គ្រេច ការរបួសស្នាម ឈឺសាច់ដុំ ជាដើម ។គឺគាត់ជួយបាន។ ក្រុមនេះមួយ គឺជាក្រុមដែលយើងយកមកនៅពេលនេះឃើញថាជាបទពិសោធបើ មានពួកគាត់ គឺជួយបានច្រើនខាងបច្ចេកទេស ដល់កីឡាករ-កីឡាការិនីយើង»៕សរន