​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ឥណ្ឌា​កំពុង​កំហិត​ការនាំចេញ​ស្ករស​ត្រឹម​១០​លាន​តោន​នៅក្នុង​រដូវ​ដាំ​ដុះ​បច្ចុប្បន្ន ដើម្បី​ជួយ​ការផ្គត់ផ្គង់​ស្ករស​នៅក្នុង​ស្រុក​និង​រក្សា​តំលៃ​អោយ​ថេរ​។​

​ការសំរេច​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​ទីក្រុង​ញូវដេល្លី​បាន​ចាត់​វិធានការ​ស្រដៀង​គ្នា​លើ​ស្រូវ​សាឡី ចំ​ពេល​មាន​សញ្ញា​អំពី​ការផ្គត់ផ្គង់​ធញ្ញជាតិ​នេះ​កាន់តែ​លំបាកទៅ​។​

​សូមបញ្ជាក់​ថា ឥណ្ឌា​ជា​ប្រទេស​ផលិត​និង​នាំចេញ​ស្ករស​ធំ​បំផុត​ទី​ពីរ​បន្ទាប់​ពីប្រេ​ស៊ីល និង​ជា​អ្នកប្រើប្រាស់​ស្ករស​ធំ​បំផុត​លើ​លោក​ផងដែរ​។​

​វា​ជា​ការ​រឹតត្បិត​ការនាំចេញ​ស្ករស​លើកដំបូង​នៅ​ឥណ្ឌា​ក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​មកនេះ​។​

​ឥណ្ឌា​បាន​នាំចេញ​ស្ករស​៧​លាន​តោន​នៅ​ឆ្នាំសារពើពន្ធ​២០២១-២២ ដោយ​កើន​ពី​៦២០.០០០​តោន​នៅ​ចន្លោះ​ឆ្នាំ​១០១៧-២០១៨​។​

​ប្រទេស​នេះ​រំពឹងថា​នឹង​នាំចេញ​ស្ករស​ដល់​ទៅ​ជាង​៣០​លាន​តោន​នៅ​រដូវ​ដាំ​ដុះ​នេះ និង​ការប្រើប្រាស់​ក្នុងស្រុក​មាន​ប្រមាណ​២៨​លាន​តោន ។​

​ថ្លៃ​ស្ករស​នៅ​ថេរ​ជាទូទៅ តែ​អតិផរណា​ថ្លៃទំនិញ​លក់រាយ​បាន​កើន​ខ្ពស់បំផុត​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ ដោយ​កាលពី​ខែ​មេសា​វា​កើន​ឡើង​៧,៨​ភាគរយ​។​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​បានប្រកាស​កាត់​ពន្ធ​​លើ​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ធ្យូងថ្ម​សំរាប់​ចំអិន​អាហារ​ក្នុង​បំណង​ទប់​អតិផរណា​។​

​មុន​នេះ​ក្នុង​ខែ​ឧសភា ឥណ្ឌា​ក៏​ប្រកាស​ថា​ការនាំ​ចេញ​ស្រូវ​សាឡី​ទៅកាន់​ប្រទេស​មាន​ឳ​ន​ភាព​ស្បៀង​នានា​អាច​ធ្វើឡើង​តែ​តាម​បណ្តាញ​រដ្ឋាភិបាល​ប៉ុណ្ណោះ​៕

​កម្មករ​ឥណ្ឌា​កាប់​អំពៅ​និង​រៀបចំ​ដាក់​ឃ្លាំង​សំរាប់ផលិតស្ករស

​ឥណ្ឌា​កំហិត​ការនាំ​ចេញ​ស្ករស​ត្រឹម​១០​លាន​តោន​នៅ​រដូវ​ដាំ​ដុះ​នេះ ក្រោយ​នាំចេញ​៧​លាន​តោន​នៅ​ឆ្នាំសារពើពន្ធ​២០២១-២២