ដោយៈទេពកង្រីកំពង់ឆ្នាំង៖ ផ្លូវកៅស៊ូជាងមួយគីឡូម៉ែត្រនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ទៅកាន់ភូមិទ្រាជើង ឃុំស្រែថ្មី ដែលរងការ ខូចខាតកាលពីពេលកន្លងទៅត្រូវបានជួសជុលរួចរាល់ដោយមន្ទីរជំនាញ។
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ ឆ្នាំងបានឱ្យដឹងថា ផ្លូវកៅស៊ូនេះ បានខូចខាតក្នុងខែវស្សាកន្លងទៅ។ដោយការយកចិត្តទុកដាក់ពីលោកអភិបាលខេត្ត បានផ្តល់ឱ្យមន្ទីរជំនាញធ្វើការជួសជុលឡើងវិញជាមួយនឹងការរៀបចំប្រព័ន្ធលូបង្ហូរទឹកផង ដើម្បីឱ្យផ្លូវនេះធានាប្រើប្រាស់បានយូរអង្វែង។
លោកប្រធានមន្ទីរតាមរយៈសារព័ត៌មានក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះម្ចាស់ការជួយដាក់លូបង្ហូរទឹកនៅតាមមុខផ្ទះខ្លួន និងចូលរួមថែរក្សាផ្លូវនេះដើម្បីប្រប្រាស់បានយូរអង្វែង៕/PC