ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្រាវីស្គីដបធំបំផុតរបស់ពិភពលោក ដែលមានចំណុះ ៣១១ លីត្រនៃម៉ាកយីហោ Macallan ដែលមានអាយុ ៣២ ឆ្នាំត្រូវបានលក់ដេញថ្លៃបានជាង ១ លានផោន។
ស្រាដប The Intrepid កម្ពស់ ៥,១១ ហ្វីត (១,៥៦ ម៉ែត្រ) ត្រូវបានទិញដោយអ្នកទិញអន្តរជាតិអនាមិកម្នាក់នៅឯក្រុមហ៊ុនដេញថ្លៃ Lyon & Turnbull ដែលមានមូលដ្ឋាននៅទីក្រុងអេឌីនបឺក (Edinburgh) កាលពីថ្ងៃពុធទី២៥ឧសភាក្នុងតម្លៃ ១,១ លានផោន (១,៣៨ លានដុល្លារ)។
ចំណាប់អារម្មណ៍សម្រាប់ស្រាវីស្គី ដែលគ្រប់គ្រាន់សម្រាប់បំពេញដបស្តង់ដារចំនួន ៤៤៤ ដប គឺមកពីជុំវិញពិភពលោក ដោយអ្នកទិញអនាមិករូបនោះអាចដណ្តើមយកវាបានសម្រាប់តម្លៃសមមូល ៩២ ផោនក្នុងមួយដបតូច។
គំនិតនៅពីក្រោយការដាក់លក់ដេញថ្លៃស្រា Intrepid គឺកើតចេញពីលោក ដានីញែល ម៉ាំង (Daniel Monk) នៃក្រុមហ៊ុន Fah Mai និងក្រុមហ៊ុន Rosewin Holdings ដែលនិយាយថា “គំនិតនេះតែងសំខាន់លើសពីលុយទៅទៀត”។
លោកម៉ាំងនិយាយថា “នេះគឺជាគម្រោងការចេញពីចំណង់ដើម្បីអបអរសាទរជីវិតរបស់ឪពុកស្លាប់ទៅរបស់ខ្ញុំគឺ កាពីទែន ស្តេនលី ម៉ាំង (Captain Stanley Monk) ដែលខ្លួនគាត់ជាអ្នករុករកនិងសម្រេចបាននូវរឿងអស្ចារ្យជាច្រើនក្នុងជីវិតរបស់គាត់”។
“ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់គាត់ ដូច្នេះវាជាកាលបរិច្ឆេទដ៏ល្អឥតខ្ចោះក្នុងការដាក់ស្រា The Intrepid សម្រាប់ការដេញថ្លៃ”៕
ស្រា The Intrepid លក់បាន ១,៣៨ លានដុល្លារនៅស្កុតឡែន