ដោយៈ ភ្នំសន្ទុក /កំពង់ធំ៖ លោក ឈុន ឈន់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានរំលឹកដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ខែមិថុនាខាងមុខនេះ។
ពិសេសត្រៀមឱ្យហើយស្រេចនូវឯកសារនានាតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់។
ការរំលឹកក្នុងឱកាសដែលលោកឈុន ឈន់ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្ថិតនៅក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងមន្ត្រីបក្ស សមាជិកគណបក្សចូលរួមយ៉ាងច្រើនកុះករ៕.mara