ដោយៈទេពកង្រី/កំពង់ឆ្នាំង :កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ២០២២ និងលើកទិសដៅបន្តបន្ទាប់សម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលប្រជុំរបស់មន្ទីរមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ:រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឌបាលជលផលព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានគ្រប់ក្រុង ស្រុក៕