ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងភូមិប៉ប្រកជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ វង់ សេរីភូមិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ទុយ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតកាំភ្លើងខ្លីមួយដើមម៉ាករ៉ូឡូ និងម៉ូតូមួយគ្រឿង ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី៕