ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២២​ក្រុមគ្រួសារ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹក​
​ក្នុងភូមិ​សាស្ត្រ​អាង​ទំនប់ទឹក​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បន្ទាប់ពី​ជួ​បប​ឧបទ្ទវហេតុ​ទូក​បុក​គ្នា​កាលពី​ថ្ងៃមុន​។​

​គួររំលឹកថា​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥​ខែឧសភា​មាន​ទូក​នេសាទ​ពីរ​គ្រឿង​បុក​គ្នា​ដោយ​ចៃដន្យ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាត់​ខ្លួន​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បាត់​ទាំង​ទូក​និង​ម៉ាស៊ីន​។​ក្នុង​ហេតុការណ៍​នេះ​នៅសល់​ទូក​ភាគី​ម្ខាង​ទៀតហើយ​ក៏បាន​ជួយសង្គ្រោះ​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ​។​
បន្ទាប់ពី​កើតហេតុ​ហើយ​បាត់​ខ្លួន​បុរស​ម្នាក់​នោះ​ក្រុមគ្រួសារ​បាននាំគ្នា​ដើរ​តាំងពី​យប់​ថ្ងៃ​ដំបូង​ហូត​មកដល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​នេះ​បុរស​ដែល​បាត់​ខ្លួន​ត្រូវបាន​រកឃើញ​ដោយ​សព​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែងកើតហេតុ​។​

​សព​ជនរងគ្រោះ​ឈ្មោះ​សុខ ឃី​លី ជា​អ្នក​ស្រុកភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង ។​បុរសរងគ្រោះ​បានមក​យកប្រពន្ធ​នៅ​ឃុំ​ភ្លុក ស្រុក​សេសា​ន​៕​សរន​