ដោយ​:​ដេប៉ូ​/​ភ្នំពេញ​៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ការកែ សម្រួល​កម្មវិធីសិក្សារ​បស់​សាលា​ភូមិន្ទ​ចៅក្រម ដើម្បី​លើកកម្ពស់​សមត្ថភាព​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការ បណ្តុះបណ្តាល​សិស្ស​ចៅក្រម នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​។​

​គួរ​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តធ្វើ​នៅ​ថ្ងៃទី​២៥ និង​ទី​២៦ ខែឧសភា​ក្នុង​គោលបំណង​ដើម្បី​ការកែ​សម្រួល​កម្មវិធី សិក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមការងារ​ចំពោះ​កិច្ច​សិក្សា​ស្រាវជ្រាវ​កម្មវិធីសិក្សារ​បស់​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួងយុត្តិធម៌​, រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផ្សេងទៀត​៕​សរន​