ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។​ថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង បង្ករឿង​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ការទទួល​រង​ឈឺខ្លួន​ប្រាណ ឬ​ឧប្បត្តិហេតុ​ដោយ​ប្រការ​ណាមួយ​។​ត្រូវ​ឧស្សាហ៍​ធ្វើ​បុណ្យទាន ឬ​រំដោះគ្រោះ​ចេញ​កាន់តែ​ប្រសើរ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក និង ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ចូរ​ប្រយ័ត្ន​មានទំនាស់​ពាក្យសម្តី​ជាមួយ​ក្រុមគ្រួសារ ឬ​ជា​មួយគូ​ស្នេហា​របស់ខ្លួន ។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​ប៉ាន់ប្រមាណ ហើយ​មិន​ត្រូវធ្វើ​ដោយ​សេចក្តីប្រាថ្នា​ហួសប្រមាណ​ពុំនោះ​នឹង​បណ្តាលឱ្យ​បាត់បង់​ទៅវិញ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​របស់លោក​អ្នក​ល្អប្រសើរ​ធ្វើឱ្យមាន​ភាពស្រស់​ស្រាយ និង​ក្រុមមនុស្ស​តែង​អាណិត​ស្រឡាញ់​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ផង​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រុងចម្រើន​លូតលាស់ និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តែង​កើត​មានរឿង​សៅហ្មង​ជាមួយ​ក្រុមមនុស្ស និង​អ្នកខ្លះ​អាច​ត្រូវ​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ពិតមែន ប៉ុន្តែ​ភាព​ភ្លាំងភ្លាត់​ក៏​នៅមាន​យាយី​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ខិតខំ ហើយ​រវៀសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​គ្រាន់​ស្រួល​ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​បើ​បំណងប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​រឿង​រាវ​ល្អក់កករ​ចូលមក​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ដែរ​បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ចំណូល​គ្រាន់​បន្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​ជួប​បញ្ហា​ប៉ះទង្គិច​ទៀតហើយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ពុំ​សូវ​ចុះសម្រុង​គ្នា​ដោយសារ​ម្នាក់ៗ​រឹង​មានះ​ហើយ​ចង់​ឈ្នះ​ដូចគ្នា​រៀងៗ​ខ្លួន​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ និង មាន​បញ្ហា​ប្រឈម​ច្រើន​ដែល​ត្រូវ​ពិបាក​ឆ្លងកាត់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ការប្រកប​ការងារ លោកអ្នក​គប្បី​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​សេសសល់​ពីមុនមក​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន ៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ជួប​ផលវិបាក​អ្វី​គឺ​តែងមាន​ក្រុមមនុស្ស​ត្រួសត្រាយ​ច​ង្អុ​រ​បង្ហាញ​ផ្លួ​វ​ដើរ​នាំឱ្យ​ចៀសផុត​ផល​លំបាក​ទាំងពួង​។​ការប្រកប​ការងារ​លោក​អ្នក​មិនមាន​អ្វី​ចូលមក​រារាំង​បិទបាំង​ច្រើន​ទ្បើ​យ ម្ល៉ោះហើយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ផងដែរ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​បើ​មាន​ក្រុមមនុស្ស​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​បំផុត​សម្រាប់​ការទារ​ព្រោះថា​អាច​សម្រេច​គាប់​បំណង​នោះ​ក៏មាន​ខ្ពស់​ណាស់​ផង​។​ក្នុងថ្ងៃនេះ​រាល់​សម្ពាធ​ទាំងឡាយ​បាន​ធូរស្បើយ ហើយ​បើ​លោកអ្នក​មានបំណង​ចង់​ធ្វើ​អ្វីមួយ​ក៏​ពេញដៃពេញជើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់ និង​មាន​ភាព​សុខដុម​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នាពេលនេះ​បើ​លោកអ្នក​បានធ្វើ​បុណ្យ​ដាក់​ទាន​ខ្លះ ដើម្បី​សន្សំ​កុសល និង ពិសេស​សុំ​សេចក្តីសុខ​កាន់តែ​ប្រសើរ​។​ក្រៅពីនេះ​បើ​មាន​ចេញដំណើរ​រថយន្ត​ឬ​ឡើងផ្ទះ​មិនសូវ​ផ្តល់​ជោគ​សិរី​ប៉ុន្មាន​ទេ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញ​ថាបើ​លោកអ្នក​មានការ​ពឹងពាក់​អ្វីមួយ​ពី​អ្នកដទៃ​តែង​ខកបំណង​ច្រើន ហើយ​ពិសេស​អាច​កើតមាន​បញ្ហា​អាក់អន់ចិត្ត​ចំពោះ​គ្នា​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​ល្អ​ដូច​សព្វមួយដង​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕