ដោះលែង​ជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​និង​ការទិញ​ឈើ​ខុសច្បាប់

1117
ចែករម្លែក

ដោយ​:​បាន​លុង/ រតនគិរី​ ៖ ​តុលាការ​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​បានសម្រេច​ដោះលែង​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ប៉ូលិស​ចាប់ខ្លួន​ករណី​ចូលមក​ទិញ​ឈើ​មិន​ស្របច្បាប់​នៅ​ស្រុក​វ៉ឺ​ន​សៃ​។​ខាង​អយ្យកា​រថា​នឹងដាក់​ពាក្យ​ប្ដឹង​ករណី​ចៅក្រម​ដោះលែង​ជនជាតិ​វៀតណាម​នោះ​ទៅ​សាលា​ឧ​ទ្ធ​រ​ណ៏​។

កាលពី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៨​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្ដោ​ប្រវេ​ស​ន៏​ខេត្ដ​រតនគិរី​បាន​ចុះទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ផាម​ថេ​គឿង​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជាមួយនិង​ឈើ​ជិត​១០០​កំណាត់​នៅ​ភូមិ​កា​ចូ​ន​លើ​ឃុំ​កា​ចូ​ន​ស្រុក​វ៉ឺ​ន​សៃ​ដោយ​ចោទថា​បាន​ដើរ​ប្រមូល​ទិញ​ឈើ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញាតិ​។

ក្រោយពី​ឃាត់​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​រូបនោះ​រួច​ខាង​ប៉ូលិស​ក៏បាន​បញ្ជូន​ខ្លួនគេ​ទៅកាន់​ស្នងការ​ខេត្ដ​រួច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដើម្បី​សាកសួរ​ចំណែក​ឈើ​ជិត​១០០​កំណាត់​ប្រគល់ឱ្យ​ប៉ូលិស​សេដ្ឋកិច្ច​ចាត់ការ​។​លោក​មឿង​ខេ​ម​នាយការិយាល័យ​អន្ដោ​ប្រវេ​ស​ន៏​ខេត្ដ​រតនគិរី​កាលណោះ​ថា​ជនជាតិ​វៀតណាម​នោះ​មាន​កាន់​លិខិតឆ្លងដែន​លេខ​C០០៣១១៦២​មាន​ស្រុកកំណើត​ខេត្ដ​ហាយ​ផុង​ប្រទេស​វៀតណាម​។

លោក​មឿង​ខេ​ម​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅ​រសៀល​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៨​លោក​បាន​បញ្ជូន​ខ្លូន​មេ​ឈ្មួញ​នោះ​ទៅឱ្យ​ខាង​ព្រៃ​ខេត្ដ​ដើម្បី​មាន​វិធានការ​ជា​បន្ដ​។​នៅ​ថ្ងៃទី​១៦​ខែមិថុនា​ដដែល​ខាង​មេព្រៃ​ក៏បាន​បញ្ជូន​ខ្លួន​និង​សំណុំរឿង​មួយ​នោះ​ទៅ​សាលាដំបូង​ខេត្ដ​រតនគិរី​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

ប្រភពពី​អយ្យការ​បានឱ្យដឹង​ថាជ​ន​ជាតិ​វៀតណាម​ឈ្មោះ​ផាម​ថេ​គឿង​ត្រូវបាន​ចោទ​ពីបទ​ចូលមក​រស់នៅក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​និង​ធ្វើ​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញាតិ​តាម​មាត្រា​៩៦​និង​៩៨​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។​ក្រោយ​ចោទប្រកាន់​រួច​ខាង​ព្រះរាជអាជ្ញា​បាន​រុញ​សំណុំរឿង​នោះ​ទៅខាង​ចៅក្រម​ស៊ើបសួរ​ធ្វើការ​ចោទ​បន្ថែម​និង​ឈានទៅ​ឃុំខ្លួន​ជន​នោះ​ជា​បណ្ដោះអាសន្ន​ដើម្បី​បើក​ការស្រាវជ្រាវ​បន្ដ​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​ពេលនោះ​លោក​សាន​ប៊ុនធឿន​ចៅក្រម​ស៊ើបសួរ​ដែល​ទទួល​ចាត់ការ​សំណុំរឿង​ជនជាតិ​វៀតណាម​នោះ​លោក​បែរជា​មិនបាន​ធ្វើការ​ឃុំខ្លួន​បុរស​នោះ​តាម​ការចោទប្រកាន់​រប​ស់អយ្យ​ការ​ទេ​។​គឺ​ជន​ត្រូវ​ចោទ​ត្រូវបាន​គេ​ដោះលែង​ដោយ​ស្ងាត់ៗ​កាលពី​ល្ងាច​ថ្ងៃទី​អាទិត្យ​ទី​១៧​ខែមិថុនា​ដោយ​សម្អាងថា​មានតែ​ម៉ូតូ​មួយ​គ្រឿ​និង​ទូរស័ព្ទដៃ​មួយគ្រឿង​តែ​ប៉ុ​ណោះ​ចំណែក​ឈើ​ជិត​១០០​កំណាត់​ពុំមាន​ឃ្លាំង​ស្តុ​ប​ត្រឹមត្រូវ​និង​គ្មាន​សាក្សី​ចង្អុលបង្ហាញ​។

លោក​សាន​ប៊ុនធឿន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រន​គិរី​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​រស្មី​កម្ពុជា​មិនអាច​សុំ​ការពន្យល់​ជុំវិញ​រឿង​ដោះលែង​ជនជាតិ​វៀតណាម​ឈ្មោះ​ផាម​ថេ​គឿង​នោះបានទេ​។​ប៉ុន្ដែ​អ្នកនាំពាក្យ​សាលាដំបូង​បានបញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​ពិនិត្យ​សំណុំរឿង​តាមផ្លូវ​ច្បាប់​ហើយ​សម្រេច​មិន​ឃុំខ្លួន​ដោយមាន​មូលហេតុ​ដែល​ចែង​នៅក្នុង​ច្បាប់​ស្រាប់​។

អ្នកនាំពាក្យ​រូបនោះ​បានឱ្យដឹង​ទៀតថា​ខាង​ព្រះរាជអាជ្ញា​បើ​គាត់​មិន​សុខ​ចិ​ត្ដ​និង​ការសម្រេចសេចក្ដីរ​សប់​ចៅក្រម​ក្នុងការ​ដោះលែង​ជនជាតិ​វៀតណាម​ឱ្យនៅ​ក្រៅ​ឃុំ​នោះទេ​គាត់​មាន​សិទ្ធិ​ប្ដឹងទៅ​ឧ​ទ្ទរ​ណ៏​ដើម្បីឱ្យ​សភា​ស៊ើប​ពិនិត្យ​សំណុំរឿង​នោះ​តាមផ្លូវ​ច្បាប់​ឡើងវិញ​។

លោក​ជា​ពេ​ជ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨​បាន​ប្រាប់​អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ដ​ថា​ការដែល​ចៅក្រម​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ផាម​ថេ​គឿង​ឱ្យនៅ​ក្រៅ​ឃុំ​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។

លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ​លោក​ក៏មាន​សិទ្ធិ​កសាង​សំណុំរឿង​និង​វត្ថុតាង​មួយចំនួន​ដាក់​ទៅ​សាលា​ឧ​ទ្ធ​រ​ណ៏​ដើម្បី​ប្ដឹង​ជំទាស់​ក្នុងការ​ស​ម្រេ​របស់​ចៅក្រម​ដែល​បាន​ដោះលែង​ជនជាតិ​វៀតណាម​នោះ​។

គួររំលឹកថា​ជា​រើ​យៗ​ឱ្យ​ពាក់ព័ន្ធ​ករណី​ជនជាតិ​វៀតណាម​កន្លងមក​ខាង​តុលាការ​ហាក់បីដូច​មិនសូវ​ហ៊ាន​អនុវត្ដ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​នោះទេ​ជាក់ស្ដែង​កាលពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៧​មាន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់​បាន​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​កាប់​ឈើ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វរ​:​ជ័យ​(​កន្ទុយ​នាគ​)​។​កាលនោះ​កម្លាំង​ក្រសួង​បេ​រិ​ស្ថាន​មួយក្រុម​បាន​ចុះ​ល្បាត​នៅតាម​ខ្សែក្រវ៉ាត់​ឧទ្យាន​ជ​តិខ​ណ​:​ពេលនោះ​បាន​ជួប​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់​ហើយ​ចាប់ខ្លួន​ពួកគេ​បញ្ជូន​ឱ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ប៉ុន្ដែ​ក្រោយមក​ឮថា​គេ​បាន​ដោះលែង​ដូចគ្នានេះដែរ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម