ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រទី២៧ឧសភាបានឈ្នះសមរភូមិក្តីក្តាំចុងក្រោយមួយដើម្បីរឹបអូសយកនាវាកម្សាន្តតំលៃ៣២៥លានដុល្លារមួយនៅកោះហ្វ៊ីជី ដែលមានម្ចាស់ជាជនជាតិរុស្ស៊ី ហើយឥឡូវបណ្តឹងនេះទំនងជាត្រូវនាំទៅកាន់តុលាការកំពូលរបស់ប្រជាជាតិដែលកោះប៉ាស៊ីហ្វិកនេះ។
ករណីនេះបានរំលេចមូលដ្ឋានច្បាប់ដ៏ស្មុគស្មាញដែលអាម៉េរិកប្រឈមនៅពេលខ្លួនព្យាយាមរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកមហាសេដ្ឋីរុស្ស៊ីនៅជុំវិញពិភពលោក។ការងារនេះត្រូវបានស្វាគមន៍ដោយប្រទេសនិងមនុស្សជាច្រើនលើពិភពលោកដែលប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន តែទង្វើខ្លះបង្កជាសំណួរអំពីថាតើយុត្តាធិការរបស់អាម៉េរិកមានកំរិតណា។
តុលាកាតឧទ្ធរណ៍របស់ហ្វ៊ីជីកាលពីថ្ងៃសុក្រ បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ ហ្វេហ្សាល់ ហានីហ្វ(Feizal Haniff)ដែលតំណាអោយក្រុមហ៊ុននាវាអាម៉ាដី( Amadea)។លោក ហានីហ្វ អះអាងថាអាម៉េរិកមិនមានសិទ្ធិអំណាចតាមផ្លូវច្បាប់(យុត្តាធិការ)នៅក្រោមច្បាប់ហ្វ៊ីជីដើម្បីរឹបអូសយកនាវានេះទេ យ៉ាងហោចណាស់ក៏រហូតដល់ក្រោយតុលាការបញ្ជាក់ថានរណាជាម្ចាស់របស់នាវានេះពិតប្រាកដដែរ។
លោក ហានីហ្វ បាននិយាយថាលោកមានផែនការនាំករណីនេះទៅកាន់តុលាការកំពូលហ្វ៊ីជី និងស្នើសុំអោយតុលាការចេញបញ្ជាអោយរារាំងកុំអោយពួកភ្នាក់ងារអាម៉េរិកនាំនាវាAmadeaចេញពីហ្វ៊ីជីនៅមុនបណ្តឹងសារទុក្ខចុងក្រោយត្រូវបានសំរេច។
អាម៉េរិកបាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនបង្ហាញថា នាវាប្រណិតដោយទង់កោះកៃម៉ាន់(Cayman Islands)ពិតជារបស់មហាសេដ្ឋីរុស្ស៊ី ឈ្មោះ ស៊ូឡេម៉ាន់ គេរីម៉ូវ(Suleiman Kerimov)ជាអ្នកសេដ្ឋកិច្ចនិងជាអតីតអ្នកនយបាយរុស្ស៊ី។
នាវាកម្សាន្ត Amadea ចតនៅកំពង់ផែ នៅកោះហ្វ៊ីជី កាលពីថ្ងៃ១៥ មេសា ឆ្នាំ២០២២។នៅថ្ងៃ០៥ឧសភា ភ្នាក់ងារអាម៉េរិកប្រាំនាក់បានឡើងលើវាក្នុងបណ្តឹងរឹបអូសវា
ការិយាល័យស៊ើបអង្កេត FBIបានភ្ជាប់នាវា Amadeaទៅនឹងគ្រួសារលោក គេរីម៉ូវតាមរយៈការប្រើឈ្មោះលេខកូដនៅបរទេសដើម្បីទិញទំនិញដូចជាចង្ក្រានដុតពីហ្សា និងគ្រែម៉ាស្សា។វាបានក្លាយជាគោលដៅរបស់ក្រុមការងារTask Force KleptoCapture បង្កើតឡើងកាលពីខែមីនាដើម្បីរឹបអូសប្រមូលយកទ្រព្យសម្បត្តិពួកមហាសេដ្ឋីរុស្ស៊ី ក្នុងបំណងដាក់សម្ពាធអោយរុស្ស៊ីបញ្ចប់សង្គ្រានៅអ៊ុយក្រែន៕
នាវាប្រវែង១០៦ម៉ែត្រនេះ រួមមានអាងចិញ្ចឹមបង្កង ព្យ៉ាណូ អាងហែលទឹកនិងកន្លែងចុះឧទ្ធម្ភាគចក្រធំមួយ