​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ នាយករដ្ឋមន្ត្រី​កោះ​សូ​ឡូ​ម៉ុន​លោក ម៉ាន​ណាស​សេ សូ​ហ្គា​វ៉ា​រេ (Manasseh Sogavare) និង​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី​ដែល​កំពុង​​មក​បំពេញ​ទស្សនកិច្ច កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការបង្កើត​ទំនាក់ទំនង “​រឹង​ដូច​ដែក​ថែប​” និង ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​សូ​ហ្គា​វ៉ា​រេ​បាន​និយាយថា ចិន​បាន​ក្លាយជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ធំ​បំផុត​របស់​កោះ​សូ​ឡូ​ម៉ុន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋា​ន និង​ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​អាច​ទុកចិត្តបាន​ដោយ​ថ្លែង​អំណរគុណ​ដល់​​ប្រទេស​ចិន​សម្រាប់​ការផ្តល់​ការផ្គត់ផ្គង់​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត បរិក្ខារ​ធ្វើតេស្តិ៍​រហ័ស និង​ការបញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅ​កាន់​ប្រទេស​របស់​គាត់​។​

​លោក​ក៏​បាន​កោតសរសើរ​ដល់​ភាគី​ចិន ដែល​បាន​បញ្ជូន​សម្ភារៈ​ប៉ូលិស​និង​ទីប្រឹក្សា​ប៉ូលិស​ដើម្បី​ជួយ​រក្សា​សណ្តាប់ធ្នាប់​សង្គម​នៃ​កោះ​សូ​ឡូ​ម៉ុន បន្ទាប់​ពី​កុបកម្ម​នៅ​ទីក្រុង​ហូ​នី​យ៉ារ៉ា (Honiara) ផងដែរ​។​

​នាយករដ្ឋមន្ត្រី​បាន​កត់សម្គាល់​ថា កោះ​សូ​ឡូ​ម៉ុន​និង​ចិន​បាន​ដំណើរកា​រ​កិច្ចសហប្រតិបត្តិការ​លើ​មូលដ្ឋាន​នៃ​ការយកចិត្តទុកដាក់​ស្មើគ្នា​និង​ការគោរព​គ្នា​ទៅវិញទៅមក​ហើយ​ទំនាក់ទំនង​ក្នុង​វិស័យ​ផ្សេង​​ៗ​កាន់តែ​ជិតស្និទ្ធ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​កោះ​សូ​ឡូ​ម៉ុន​។​

​ចំណែក​លោក​វ៉ាង​បាន​និយាយថា ភាគី​ចិន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កោះ​សូ​ឡូ​ម៉ុន​ក្នុង​ការការពារ​ផលប្រយោជន៍​ជាតិ​បំណងប្រាថ្នា​ដ៏​មុតមាំ​ក្នុង​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​​មិត្តភាព​ចិន​-​កោះ​សូ​ឡូ​ម៉ុន និង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ​។ ចិន​ក៏​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់កោះ​សូ​ឡូ​ម៉ុន​ដើម្បី​ការពារ​ឯករាជ្យ​អធិបតេយ្យភាព​ជាតិ ការពារ​​ឯកភាព​ជាតិ និង​សាមគ្គីភាព និង​ពន្លឿន​ការសម្រេចបាន​នូវ​វិបុលភា​ព​ជាតិ​នៅ​លើ​មាគ៌ា​ដែល​បាន​ជ្រើសរើស​ដោយ​ប្រទេស​នេះ​ផង​ដែរ​។​

​លោក​វ៉ាង​និយាយថា វា​មិន​ទាន់​យូរ​នោះ​ទេ​ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាពរឹងមាំ មាន​ស្ថិរភាព និង​លឿន​រហ័ស​។​

​លោក​វ៉ាង​បាន​កត់សម្គាល់​ថា ប្រទេស​ចិន​និង​កោះ​សូ​ឡូ​ម៉ុន​បាន​ក្លាយ​ជា​មិត្ត​ជឿ​ទុកចិត្ត​គ្នា​ដ៏​ល្អ​និង​ជា​ដៃគូ​ដ៏​ល្អ​នៃ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ដោយ​ទំនុកចិត្ត​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​​តែ​ស៊ីជម្រៅ​និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ពង្រីក​ប្រកបដោយ​ប្រសិទ្ធភាព​៕

​នាយករដ្ឋមន្ត្រី​កោះ​សូ​ឡូ​ម៉ុន​លោក ម៉ាន​ណាស​សេ សូ​ហ្គា​វ៉ា​រេ (​ស្តាំ​) ស្វាគមន៍​លោក​វ៉ាង យី កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​កោះ​សូ​ឡូ​ម៉ុន​