ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​ដែល​ល្អ​បំផុត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​តែង​បានផ្តល់​នូវ​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការរើសអើង​បែងចែក​និង​ជា​គណបក្ស​ដែលមាន​ស្នាដៃ​បទពិសោធន៍​ក្នុង​អតីតកាល​,​មាន​សមត្ថភាព​ថែរក្សា​លំនឹង​ស្ថិរភាព​ក្នុង​បច្ចុប្បន្នកាល​និង​អាច​ធានាបាន​នូវ​ទំនុកចិត្ត​សម្រាប់​អនាគត​មួយ​ដ៏​ភ្លឺស្វាង​។​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​យើង​អាចមាន​ជម្រើស​ច្រើន​ប៉ុន្តែ​យើង​មិនត្រូវ​បោះឆ្នោត​ដើម្បី​តែ​ប្រយោជន៍​របស់​គណបក្ស​ណាមួយ​នោះឡើយ​។​គណបក្សនយោបាយ​គ្រាន់តែ​ជា​បេក្ខភាព​ដើម្បី​បម្រើ​រាស្ត្រ​តែប៉ុណ្ណោះ​។ ដូច្នេះ គឺជា​ការចាំបាច់​ណាស់ ដែល​យើង​ត្រូវ​បោះឆ្នោត​ដើម្បី​ខ្លួនឯង ដើម្បី​គ្រួសារ និង​ដើម្បី​សង្គមជាតិ​យើង​។

លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ក្រុមការងារ និង​ក្រុម​សកម្មជន​យុវជន​គណបក្ស​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៧ ខែឧសភា(រូបថតហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

​នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ក្រុមការងារ និង​ក្រុម​សកម្មជន​យុវជន​គណបក្ស​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា ជាក់ស្តែង ក្នុង​រយៈពេល ៤៣ ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា បាន​ងើប​ចេញពី​វាលពិឃាត និង​គំនរ​ផេះផង់ រហូត​ក្លាយខ្លួនជា​កោះសន្តិភាព ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប់​ចំណាត់ថ្នាក់ ជា​ប្រទេស​ប្តូរ​ពី​មាន​ចំណូល​ទាប​មកជា​ចំណូល​មធ្យម​, ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​អ្វីដែល​សំខាន់​ជា​ប្រទេស​ដែល​ផ្តល់ឱកាស និង​លំហរ​សេរីភាព​គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ខ្លួន​ដល់​យុវជន និង​កុមារ ក្នុងនាម​ជា​អ្នកជំនាន់ក្រោយ​នៃ​សម័យកាល​សង្គ្រាម​។​


​លោក​បាន​សង្កត់ធ្ងន់ថា ជារួម គឺ​គ្មាន​គណបក្ស​ណា​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​បទពិសោធន៍​ដឹកនាំ​ប្រទេស​ជាក់ស្តែង ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ហើយ​ក៏បាន​ចូលរួម​នៅក្នុង​ការប្រកួតប្រជែង​តាមបែប​ប្រជាធិបតេយ្យ ដោយមាន​ការប្តេជ្ញាចិត្ត និង​ទំនុកចិត្ត​ខ្ពស់បំផុត​។ សូម​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្រី​សន្ធរ ដែល​តែង​បានផ្តល់​ការគាំទ្រ​យ៉ាង​លើសលប់ និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ក្នុង​គ្រប់​អាណត្តិ​កន្លងមក ពីព្រោះ​មានតែ​អ្នកស្រុក​ស្រី​សន្ធរ​ផ្ទាល់ ជា​អ្នក​បាន​ឆ្លងកាត់​ផ្ទាល់ និង​ស្គាល់​ច្បាស់​អំពី​ការអភិវឌ្ឍ​រីកចម្រើន​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និង​សូម​បន្ត​គាំទ្រ​សំដៅ​ធ្វើយ៉ាងណា​រក្សា​ប្រៀប​ឈ្នះ និង​ទទួលបាន​ជោគជ័យ​ឱ្យបាន​លើសលប់​បន្តទៀត​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ដែល​នឹង​ឈាន​មកដល់​ឆាប់ៗ​នេះ សូម​បន្ត​រួមរស់​នៅក្នុង​ភាពកក់ក្តៅ និង​បន្ត​ជឿទុកចិត្ត និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​យុទ្ធ​ការ “​សមាជិក​បក្ស​ម្នាក់ អ្នកគាំទ្រ​បក្ស​ម្នាក់ មាន​សន្លឹកឆ្នោត​មួយ​សន្លឹក​ជូន​បក្ស​” ដើម្បី​ប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ​ម្ចាស់​ប្រទេស ដោយ​សម្រេច​ជ្រើសរើស​បក្ស ដែលមាន​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ និង​អភិវឌ្ឍ​មូលដ្ឋាន ដូចដែល​បានធ្វើ​កន្លងមក ហើយក៏​នឹង​ខិតខំ​បន្ត​ជំរុញ​ប្រសិទ្ធភាព​ការងារ​ទៅមុខទៀត តាមរយៈ​ការពង្រឹង​ចំណុចខ្លាំង និង​កែលម្អ​ចំណុច​ខ្វះខាត​ដែលមាន ពីព្រោះ​នៅលើ​ពិភពលោក មិន​អាចមាន​រដ្ឋាភិបាល​ណា​ដែល​អាចឆ្លើយតប​នឹង​សំណូមពរ​ប្រជាពលរដ្ឋ​ឱ្យ​គ្រប់ ១០០​ភាគរយ​នោះទេ​៕​សរន​

លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ក្រុមការងារ និង​ក្រុម​សកម្មជន​យុវជន​គណបក្ស​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៧ ខែឧសភា(រូបថតហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)