ដោយៈ ចាន់តូ/ភ្នំពេញៈ រោងចក្រកាត់ដេរសំលៀកបំពាក់ ជូរី ហ្គាមេន ដែលស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ត្រូវបានឆ្លងចរន្តអគ្គិសនីឆាបឆេះ កាលវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។
តាមប្រជាពលរដ្ឋដែលរស់នៅក្បែររោងចក្របានឱ្យដឹងថាគាត់ធុំក្លិនឈ្ងៀមហើយគាត់ ចេញមកមើលឃើញផ្សែងខ្មៅ ចេញពីរោងចក្រខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលហើយក៏បានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់និង រាយការណ៍ប្រាប់ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យចុះមកដល់កន្លែងកើតហេតុជាច្រើនគ្រឿងធ្វើការបាញ់ទប់ស្កាត់ មិនឲ្យឆេះរាលដាលបន្តទៀត អាគារដែលឆេះជាកន្លែង កាត់ដេរសម្លៀកបំពាក់អាវធំឆេះនៅជ្រុងខាងលិចអស់ប្រហែល 20% នៃរោងចក្រកាត់ដេរសំលៀកបំពាក់ ជូរី ហ្គាមេន បាញ់ឲ្យរលត់ ទៅវិញនៅវេលា១២យប់នៅថ្ងៃខែឆ្នាំដដែល៕