ដោយៈ health.com.kh
វាអាចមានហេតុផល ជាច្រើនដែលធ្វើអោយបុរសមានចំណង់ផ្លូវភេទចុះខ្សោយ ប៉ុន្តែអ្នកត្រូវតែញែកអោយដាច់ រវាងការកង្វះចំណង់ផ្លូវភេទ និងការអសម្តត្ថភាព ដើម្បីរួមភេទ ។ កាលពីមុនគេថា កង្វះ ឬ ខ្សោយចំណង់ផ្លូវភេទ ប៉ុន្តែ ក្រោយមកទៀត គេប្តូរមកប្រើពាក្យថា ងាប់លិង្គវិញ ។
មាន គូ ស្វាមីភរិយា ដ៏ កម្រ មួយ ចំនួន ដែល រួម ភេទ តែ ពីរ ដង ប៉ុណ្ណោះ ក្នុង មួយឆ្នាំ ហើយ ក៏ គ្មាន អ្វី មិនធម្មតា កើតឡើង លើ ពួកគេ ដែរ ។ ពួក គេ គ្រាន់តែ មាន ទំនោរ ទៅតាម ខួរក្បាល បញ្ជា ប៉ុណ្ណោះ ម្យ៉ាងវិញទៀត ពួកគេ ក៏ ង ប់ង ល់ នឹង ការងារ ដែល ពួកគេ ធ្វើ រាល់ថ្ងៃ ខ្លាំងពេក ។
មូលហេតុ មួយចំនួន នៃការខ្សោយ ចំណង់ ផ្លូវភេទ មាន ដូចជា ភាព ធុញទ្រាន់ ពេល ឡើង លើ គ្រែ , បញ្ហា ទំនាក់ទំនង , រូបសម្បត្តិ , ការបំពាន ខាង ផ្លូវភេទ និង ផល រំខានរបស់ថ្នាំ ។
ការព្យាបាល
បញ្ហាទំនាក់ទំនង
ចូរធ្វើការទំនាក់ទំនង ជាមួយដៃគូរ ដើម្បីកំណត់ ទៅលើបញ្ហារបស់ អ្នក ព្រមទាំង ព្យាយាម ដោះស្រាយវាទៅ ។ ចូរ ធ្វើបែបនេះ មុន ពេល ភ្នំភ្លើង បញ្ហា ផ្ទុះឡើង ។ អ្នកអាចទៅសុំយោបល់ ពី អ្នកប្រឹក្សា ឬ អ្នកព្យាបាល ខាង ការរួមភេទ ក៏ បាន ដែរ បើសិនជា ការទំនាក់ទំនង របស់អ្នកទាំងពីរ មិនអាចដោះស្រាយបញ្ហា បាន ។
រូបសម្បត្តិ
រូបសម្បត្តិ អវិជ្ជមាន របស់ អ្នក ប្រហែលជា ធ្វើអោយខ្លួនឯង មានអារម្មណ៍ មិន ធម្មតា និង គិត ថា មិន ល្អ សម្រាប់ ភាព សិច ស៊ី ឡើយ ។ អ្នក គួរតែ អាច ហៅ វា ថា ជា របស់ បោក បញ្ឆោត នូវ អ្វី ដែល អ្នក មាន ប៉ុណ្ណោះ ។ ទោះបីជា យ៉ាងណា ក៏ដោយ បើសិន ជា អ្នក មាន បញ្ហា ដោយសារ តែ ផលវិបាក នៃ សុខភាព ដូចជា ធាត់ ជ្រុល ចូរ ព្យាយាម ព្យាបាល វា ដោយ ខាង ផ្នែក វេជ្ជសាស្ត្រ ។
ផលរំខានរបស់ថ្នាំ
ចំណង់ ផ្លូវភេទ អាច ត្រូវបាន កាត់បន្ថយ ដោយសារ តែ ថ្នាំ មួយចំនួន ដែល គេ ប្រើ ជា ញឹកញាប់ ជាពិសេស ថ្នាំ បញ្ចុះ សម្ពាធ ឈាម , ថ្នាំ បំបាត់ ការបាក់ ទឹកចិត្ត ឬ ថ្នាំ បញ្ឈប់ ការ ថប់ អារម្មណ៍ ។ ដំបូង ចូរ សិក្សា នូវ ថ្នាំ ទាំង អស់ ដែល អ្នក នឹង ត្រូវ ប្រើ ដូច ជា ផល រំខាន របស់ វា ជាដើម ។ ចូរ សុំ គ្រូបេទញយ ដើម្បី ផ្លាស់ប្តូ រវាទៅ ។ ថ្នាំបន្សាប មួយចំនួន ក៏ ប្រហែលជា ត្រូវ ប្រើ ប៉ុន្តែ មិន ត្រូវ បញ្ឈប់ ការប្រើ ថ្នាំ ទាំង នោះ ដោយ គ្មាន ការ ពិគ្រោះ ជាមួយ គ្រូពេទ្យ ឡើយ ។
ការចាស់ទៅតាមអាយុ
រឿង នេះ គឺជា បញ្ហា ធម្មតា ដែល នឹង ធ្វើអោយ ចំណង់ ផ្លូវភេទ ថយចុះ ។ អ្នក ត្រូវ តែ បង្កើន កម្រិត អ័រម៉ូន Testosterone តាមរយៈ ការប្រើ ថ្នាំ បំប៉ន ប៉ុន្តែ ត្រូវ តែ មាន ការត្រួតពិនិត្យ ពី គ្រូពេទ្យ អំពី សុខភាព របស់ អ្នក សិន ។ លើសពីនេះទៅទៀត អ្នក ត្រូវ តែ ប្រាកដថា កម្រិត Testosterone ដែល ប្រើ នោះ មិន ខ្ពស់ ពេក រហូត ដល់ មាន ផល រំខាន ឡើយ ។
ការបំពាន ខាង ផ្លូវភេទ
បើសិន ជា អ្នក ធ្លាប់ មាន ការបំពាន ខាង ផ្លូវភេទ ក្នុង ពេល ណាមួយ នៃ ជីវិត របស់ អ្នក វា ប្រហែលជា ដាក់ ជា បញ្ហា ក្នុង ការអនុញ្ញាត អោយ អ្នក ចាប់ផ្តើម ទំនាក់ទំនង ដ៏ ល្អ មួយ បាន ។ អ្នក ពិតជា ត្រូវការ ជំនួយ ពី មិត្តភក្តិ និង អ្នក ប្រឹក្សា ឯកទេស ដែល អាច ជួយ ដោះស្រាយ ស្ថានភាព ក្នុង ជីវិត បាន ។ អ្នក ត្រូវ តែ យកឈ្នះ ភាពភ័យខ្លាច ខាង សតិអារម្មណ៍ មុន ពេល អោយ នរណាម្នាក់ មក រួម ភេទ ជាមួយ ។ គ្មាន នរណា អាច ដាក់ សម្ពាធ លើ ខ្លួនឯង ដើម្បី អោយ ឆាប់ រួមភេទ លឿន ពេក នោះ ទេ ៕/PC