​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម Aston Villa បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ចុះហត្ថលេខា​ទិញយក​ខ្សែការពារ​កណ្តាល​ប្រេ​ស៊ីល ឌី​ហ្គោ កា​ឡូ​ស (Diego Carlos) ពី Sevilla ក្នុងតម្លៃ ២៦ លាន​ផោន (​ជិត​៣៣​លាន​ដុល្លារ​)​។​

​កីឡាក​រវ័យ ២៩ ឆ្នាំ ដែល Newcastle United ព្យាយាម​ទិញ​កាលពី​ខែ​មករា បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិនិត្យ​សុខភាព និង​បង្ហើយ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​។​

​រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​ទី​ពីរ​របស់ Villa នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​ការមកដល់​របស់​កីឡាករ ប៊ូ​បា​កា កា​ម៉ា​រ៉ា (Boubacar Kamara) ពី Marseille លើ​ការផ្ទេរ​ដោយ​ឥត​តម្លៃ​ខ្លួន​។​

​កា​ឡូ​ស​លេង​ចំនួន​ប្រាំមួយ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​កាលពី​ឆ្នាំមុន ដែល​ប្រេ​ស៊ីល​បាន​ឈ្នះ​មេដាយមាស​។​

​សេចក្តី​ថ្លែងការណ៍​ពី​ក្លិប La Liga នេះ​បានសរសេរថា “Sevilla FC សូម​ថ្លែងអំណរគុណ​ដល់​កីឡាករ​រូបនេះ​សម្រាប់​ការងារ​របស់​គេ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅ​ទីក្រុង​សេ​វី​ល ហើយ​សូម​ជូនពរ​រូបគេ​ឱ្យ​ជួប​តែ​សំណាងល្អ​ក្នុង​ដំណើរ​ថ្មី​របស់​គេ​”៕

កា​ឡូ​ស (​កណ្តាល​) លេង​ឱ្យ Estoril នៅ​ព័រ​ទុយ​ហ្គាល់ និង Nantes នៅ​បារាំង មុន​ពេល​បង្ហាញ​ខ្លួន​ជាង ១០០ ដង​ឱ្យ Sevilla