ដោយៈអង្គារ៍ហេង / ភ្នំពេញៈ បុរសអ្នកជំនួញ ជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច កងរាជអាវុធ រាជធានីភ្នំពេញ នាំខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ ធ្វើឲ្យខូចខាត ដោយចេតនា និងបទ រំលោភលើទំនុកចិត្ត លើអ្នកដទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
បុរសអ្នកជំនួញ ជាជនជាតិចិនម្នាក់នោះ ឈ្មោះ CHEN HSIN HUNG អាយុ ៣០ ឆ្នាំ ស្នាក់នៅផ្ទះ លេខ៤៤ ផ្លូវ៥៧ កែងផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅ កាន់សាលាដំបូង រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដែលការនាំខ្លួននោះ គឺធ្វើឡើង តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
ជនសង្ស័យ បាននិងកំពុងស្ថិតនៅដំណាក់ការស៊ើបសួរ របស់តំណាងអយ្យការ នៅឡើយទេ ដោយវេលាល្ងាចផុតម៉ោងរដ្ឋបាល ទើបជនសង្ស័យ ត្រូវបានផ្ញើ ទៅសមត្ថកិច្ចវិញ និង តម្រូវឲ្យនាំទៅសាកសួរ នៅព្រឹកថ្ងៃទី២៨ ខែឧសភា បន្តទៀត៕/V-PC