​មិនចេះ​អស់​!​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំញៀន​១៧​កញ្ចប់

989
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ក្រោយពី​បើក​ការស្រាវជ្រាវ​កម្លាំង​ជំនាញ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​រួមមាន​ថ្នាំញៀន​១៧​កញ្ចប់​នៅ ត្រង់ចំណុច​សំណង់​មិន​រាបរយ ក្រុម​១៥ ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។​

​លោក ម៉ៅ ចាន់​ថុ​ន នាយផ្នែក​គ្រឿងញៀន​បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ មាន ឈ្មោះ សុខ ចំរើន ភេទ​ប្រស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ សំណង​មិន​រៀបរយ ផ្លូវជាតិ​លេខ​៥ ក្រុម​១៥ ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​(​ជួញដូរ​)​។ ចំពោះ​វត្ថុតាង​ដកហូត​រួមមាន​:១/​ក្រាម​ព៌​ណសរ​ថ្លា​ចំនួន​១០​កញ្ចប់ ។ ២/​ដែកកេះ​ចំនួន​២​។​

​នាយផ្នែក​គ្រឿងញៀន​រូបនេះ​បន្តថា ករណី​មួយទៀត​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ត្រង់ចំណុច​ផ្លូវ​លេខ​៧០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ កំលាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ហេង សុខ​ហ៊ុន ភេទ​ប្រស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​មួយ ខណ្ឌទួលគោក ។ វត្ថុតាង​ដកហូត​មាន​១/​ក្រាម​ព៌​ណសរ​ថ្លា​ចំនួន​៧​កញ្ចប់ ។​

​ចំពោះមុខ កំលាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​ទាំងពីរ​ករណី​៕S/​

មិនចេះ​អស់​!​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំញៀន​១៧​កញ្ចប់

ទីតាំងផ្សាយពាណិជ្ជកម្ម