ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ “​កត្តា​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ កំពុង​ធ្វើឱ្យ​ប្រជាជន មាន​ជីវភាព​កាន់តែ​ប្រសើរឡើង និង​មានការ​គិតគូរ​ខ្ពស់ ពី​សុខភាព​ផ្ទាល់ខ្លួន ” នេះ​ជាការ​ថ្លែង​ពី សំណាក់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា ផ្លូវ​២០០៤ រាជធានី​ភ្នំពេញ នា​ព្រឹក ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ លោក សាយ សំ​អាល់ បានឱ្យដឹងថាៈ កត្តា​សុខសន្តិភាព និង ស្ថេរភាព​នយោបាយ បាន​នឹង​កំពុង​ធ្វើឱ្យ​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន កាន់តែ​ប្រសើរឡើង ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ហើយ​ប្រជាជន ផ្តើម​យកចិត្តទុកដាក់​ខ្ពស់ លើ​បញ្ហា​សុខ ភាព​ផ្ទាល់ខ្លួន​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដែរ​ថាៈ ”​ទន្ទឹង​នឹង​នេះ យើង​ជឿជាក់ថា មន្ទីរ​ពហុ​ព្យាបាល អន្តរជាតិ​ខេ​មា នឹងចូលរួម​ជាមួយ​ស​ង្គ​ម​ជាតិ ក្នុង​ការផ្តល់សេវា កាន់តែ​ល្អប្រសើរ ជូន​ប្រជាជន​យើង ក៏ដូចជា ការចូលរួមចំណែក​ហ្វឹកហាត់ -​បណ្តុះបណ្តាល ជូន​ដល់​មន្ត្រី ការអប់រំ​ផ្សព្វផ្សាយ អំពី​សុខភាព​សាធារណៈ ជូន​ប្រជាជន និង​ការចូលរួម​បង្ការ​ជំងឺ​ផ្សេងៗ នៅក្នុង​សង្គម​កម្ពុជា ដើម្បី​ភាពប្រសើរ នៃ​សុខភាព​សាធារណៈ នៅ​កម្ពុជា​៕/V​-PC